ប្រសិនជាអ្នកសម្រេចចិត្តចង់រៀបការ សំណួរ៣នេះអ្នកគួរតែសួរខ្លួនឯង។ បើអ្នកទទួលបាន នោះគ្រួសារអ្នកនឹងមិនងាយបែកទេ។ តើមានសំណួរណាខ្លះទៅ?
1. សំណួរទី១ គឺ តើអ្នកអាចទទួលយកចរិតឆេវឆាវរបស់ម្ខាងទៀតហើយឬនៅ? បើអ្នកអាចទទួលយកបាន នោះអាពាហ៍ពិពាហ៍អ្នកនឹងអាចរីកចម្រើន។ ប៉ុន្តែបើអ្នកទទួលយកមិនបានទេ នោះអ្នកមិនគួររៀបការឡើយ ព្រោះអ្នកមិនងាយរស់នៅចុះសម្រុងនឹងគ្នាឡើយ។
2. សំណួរទី២ គឺ តើអ្នកអាចទទួលបានទេពីស្នេហាចាស់របស់គេ? ប្រសិនជាអ្នកអាចទទួលបាន នោះអ្នកនឹងមិនសូវមានរឿងឈ្លោះទេ។ ផ្ទុយទៅវិញ បើអ្នកមិនអាចទទួលយកបាន ហើយនៅតែរឹងទទឹងរៀបការនឹងគ្នា នោះអ្នកនឹងអាចជួបបញ្ហាក្នុងថ្ងៃណាមួយជាមិនខានឡើយ។
3. សំណួរទី៣ គឺ តើអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកទុក្ខលំបាកជាមួយគេហើយឬនៅ? បើអ្នកសម្រេចចិត្តថា អ្នកអាចប្រឈមមុខគ្រប់យ៉ាងជាមួយគ្នា មិនថាបញ្ហាធំប៉ុណ្ណាក៏ដោយ នោះអ្នកអាចរៀបការជាមួយគ្នាបាន ព្រោះវាអាចធ្វើឲ្យគ្រួសារអ្នកកាន់តែរឹងមាំ។ ប៉ុន្តែបើអ្នកមានចិត្តអត់អាចទទួលបានខ្លះ អ្នកគួរតែគិតឡើងវិញពីការដើរចូលជីវិតអាពាហ៍ពិពាហ៍ទើបមិនខូចកេរ្តិ៍ឈ្មោះអ្នក៕