ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការប្រើពងមាន់ និងអំបិលសម្រាប់ជម្រះស្បែកចាស់ចេញ។ តើមានអ្វីខ្លះទៅ?
គ្រឿងផ្សំ ៖ ពងមាន់ចំនួនមួយគ្រាប់ និងអំបិលម៉ត់ចំនួនមួយស្លាបព្រាតូច។
របៀបធ្វើ ៖ អ្នកអាចគោះពងមាន់ ដោយយកតែផ្នែកសទឹកថ្លា លាយជាមួយអំបិលម៉ត់ចំនួនមួយស្លាបព្រាតូច រួចលាយបញ្ចូលគ្នាឲ្យសព្វ។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខអ្នក ដោយម៉ាស្សាចុះឡើងចំនួន៣០វិនាទី ទើបលាងមុខចេញជាការស្រេច។ រូបមន្តនេះស័ក្តិសមសម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ និងមានមុខ ព្រោះវាអាចជួយជម្រះស្បែកចាស់អ្នកចេញ ដើម្បីឲ្យស្បែកថ្មីឆាប់ដុះ។ ប៉ុន្តែអ្នកអាចធ្វើបានត្រឹមមួយអាទិត្យចំនួនមួយដងបានហើយ ទើបមិនធ្វើឲ្យស្បែកអ្នកឆាប់ខូច។ ជាពិសេស អ្នកដែលមានស្បែកប្រតិកម្ម គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើរូបមន្តនេះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ស្បែកអ្នក៕