ស្នេហាបើនិយាយចំពោះនារីគឺវាសំខាន់ណាស់ ដូចនេះមានរឿងជាច្រើនដែលគេត្រូវការពីអ្នក បើអ្នកអាចធ្វើបាន នោះគេនឹងមិនចាកចេញពីអ្នកឡើយ។ តើមានអ្វីខ្លះ?
- នារីត្រូវការការកំដរពីអ្នកណាស់នៅពេលដែលគេមិនសប្បាយចិត្ត នៅពេលដែលគេឯកកោរ ឬនៅពេលដែលគេចង់ចែករំលែករឿងផ្សេងៗដែលមានក្នុងចិត្តគេ។
- គេគឺត្រូវការការយកចិត្តទុកដាក់ពីអ្នកណាស់នៅពេលដែលនិយាយទូរស័ព្ទ ឬនៅពេលនិយាយទល់មុខជាមួយគេ។ បើអ្នកមិនយកចិត្តទុកដាក់ចំពោះការនិយាយរបស់គេ គឺគេស្អប់ខ្លាំងណាស់។
- គេគឺត្រូវការការសរសើរពីអ្នកណាស់ នៅពេលដែលអ្នកសរសើរពីខោអាវដែលគេស្លៀកពាក់ស្អាត នោះគេនឹងតែងតែពាក់វាជានិច្ច។
- ការព្រួយបារម្ហរបស់អ្នកចំពោះគេក៏សំខាន់ដែរ ព្រោះគេត្រូវការការបារម្ហរបស់មនុស្សដែលគេស្រលាញ់នៅពេលដែលគេឈឺ ឬនៅពេលដែលគេជួបឧបសគ្គផ្សេងៗ។
- ឋានៈនៅក្នុងចិត្តអ្នកគឺជាអ្វីដែលនារីត្រូវការបំផុត ព្រោះគេត្រូវការធ្វើជាមនុស្សដែលសំខាន់ក្នុងចិត្តអ្នក ដោយស្ថិតនៅតំណែងទីមួយ។
- ការលួងលោមរបស់អ្នកចំពោះគេ ក៏ជាអ្វីដែលគេត្រូវការដែរ ព្រោះនៅពេលដែលគេត្រូវអ្នកដទៃធ្វើបាប គឺគេត្រូវការពាក្យលួងលោមរបស់អ្នកណាស់។
- ការធ្វើឱ្យគេភ្ញាក់ផ្អើរ គឺជាអ្វីដែលធ្វើឱ្យគេសប្បាយចិត្តបំផុត ព្រោះវាបញ្ជាក់ពីការយកចិត្តទុកដាក់របស់អ្នកចំពោះគេ។
- គេគឺត្រូវការណាស់ការចេះយល់ពីចិត្តរបស់គេ បើអ្នកអាចស្វែងយល់ពីចិត្តគេបានច្រើន នោះអ្នកទាំងពីរនឹងមិនសូវឈ្លោះគ្នាឡើយ។
- អារម្មណ៍សុវត្ថិភាពដែលអ្នកអាចផ្តល់ឱ្យគេក៏សំខាន់ដែរ ព្រោះមានតែអារម្មណ៍នេះទេដែលអាចធ្វើឱ្យគេមិនសូវគិតច្រើនថាអ្នកនឹងចាកចេញពីគេ៕