យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Telegraph បានឲ្យដឹងថា អ្នកជំងឺបេះដូងលោតញ៉ាប់ច្រើនជាង ១.៥លាននាក់ គួរតែប្រើថ្នាំរំលាយកំណកឈាមដើម្បីបង្ការជំងឺដាច់សរសៃឈាមខួរក្បាល។ ជំងឺបេះដូងលោតញ៉ាប់នេះចង់សម្តៅទៅលើជំងឺមួយឈ្មោះថា Atrial Fibrillation (AF)។
AF គឺជាកន្លែងថតបេះដូងខាងលើច្របាច់ ឬញ៉ាក់ខ្លាំងរហូតដល់ខុសចង្វាក់បេះដូងធម្មតា។ វាត្រូវបានគេដឹងថា ជាកត្តាប្រឈមមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំងជំងឺ Trasient Ischemic Attack (TIA) ឬ Mini Stroke។ ការដែលបេះដូងលោតខុសចង្វាក់អាចបង្កើនឱកាសនៃការកកឈាម ហើយកំណកឈាមនេះអាចធ្វើដំណើរក្នុងប្រព័ន្ធរបត់ឈាមទាំងមូល ហើយបង្កជាការស្ទះសរសៃឈាមខួរក្បាល និងបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ឬ TIA បាន។
ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានចាប់អារម្មណ៍ទៅលើលទ្ធផលសុខភាពរយៈពេលវែងនៃអ្នកដែលមានជំងឺ AF ដែលបានព្យាបាលរួច ហើយជឿថាមិនត្រូវការលេបថ្នាំបន្តទៀត ជាពិសេសថ្នាំរំលាយកំណកឈាម Warfarin តែម្តង។ អ្នកស្រាវជ្រាវបានធ្វើការប្រៀបធៀបលទ្ធផលសម្រាប់ប្រជាជនអង់គ្លេសរាប់ពាន់នាក់ដែលបានព្យាបាល AF ទៅនឹងអ្នកដែលទើបមានជំងឺ AF ព្រមទាំងមនុស្សពេញវ័យដែលមិនធ្លាប់មានប្រវត្តិ AF។
ពួកគេបានរកឃើញថា ប្រហែលជាវាមិនភ្ញាក់ផ្អើលទេ ត្រង់ថា អ្នកដែលស្រួលបួលពី AF វិញមានការថយចុះការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល ឬស្លាប់ជាងង្នកដែលដែលទើបតែមាន AF ប៉ុន្តែប្រឈមខ្ពស់ជាងអ្នកដែលមិនធ្លាប់មាន AF។
ប៉ុន្តែវាដោយសារតែអ្នកដែលធ្លាប់ស្រួលបួលពី AF មានការប្រឈមខ្ពស់នឹងជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកដែលមិនធ្លាប់មាន AF ដូច្នេះវាមិនមានន័យថា ពួកគេអាចទទួលបានបានប្រយោជន៍ពិសេសពីថ្នាំរំលាយកំណកឈាមឡើយ។ ថ្នាំរំលាយកំណកឈាមគឺមានផលប៉ះពាល់របស់វាដែឬ គឺធ្វើឲ្យហូរឈាមខ្លាំង។
បើសិនជាអ្នកមានជំងឺ AF ដែលស្រួលបួលហើយ ទំនួលខុសត្រូវរបស់គ្រូពេទ្យសម្រាប់ការថែទាំអ្នកនឹងពិភាក្សាជាមួយអ្នក ដើម្បីនិយាយអំពីអត្ថប្រយោជន៍ និងការប្រឈមមុខនៃការបន្តព្យាបាលដោយប្រើថ្នាំរំលាយកំណកឈាម៕