រៀបការបែបរន្ទះបាញ់ គឺជាការឃើញភ្លាម ស្រឡាញ់ភ្លាម ហើយសម្រេចចិត្តដើរចូលជីវិតអាពាហ៍ពិពាហ៍ភ្លាម។ តើការរៀបការបែបនេះ អាចនឹងធ្វើឲ្យអ្នកប្រឈមមុខនឹងបញ្ហាអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
1. នៅពេលដែលអ្នកសម្រេចចិត្តដោយមិនបានពិចារណាឲ្យបានល្អិតល្អន់មុននឹងរៀបការ នោះអ្នកនឹងអាចរស់នៅដោយមិនសប្បាយចិត្តអស់មួយជីវិត ព្រោះអ្នករៀបការដោយអារម្មណ៍ពុះកញ្ច្រោលតែមួយភ្លេត ដោយគ្មានទំនួលខុសត្រូវ។ ដូចនេះ ក្រោយពេលដែលអ្នកបាត់នូវអារម្មណ៍មួយនេះ អាពាហ៍ពិពាហ៍អ្នកនឹងចាប់ផ្តើមកើតមានបញ្ហា។
2. ការរៀបការបែបរន្ទះបាញ់បែបនេះ ប្រៀបដូចជាផ្លែឈើដែលត្រូវបានគេដាក់ថ្នាំត្រឹមមួយយប់ ហើយទុំអញ្ចឹង។ ផ្លែឈើមួយនេះ អ្នកមិនអាចទុកបានយូរទេ វានឹងអាចខូច។ ដូចនេះ អាពាហ៍ពិពាហ៍បែបរន្ទះបាញ់ នឹងដូចជាផ្លែឈើបែបនេះអញ្ចឹង។ នៅពេលដែលបង្ខំ អ្នកនឹងអាចដើរដល់ផ្លូវបំបែកលឿន ព្រោះការស្រឡាញ់ក្នុងនោះគឺតិចបំផុត ដោយផ្ទុកទៅដោយអារម្មណ៍ច្រើន។
3. នៅពេលដែលអ្នករៀបការដោយមិនបានស្វែងយល់ពីម្ខាងទៀតឲ្យបានច្បាស់ នោះអាពាហ៍ពិពាហ៍អ្នកនឹងងាយជួបនឹងបញ្ហា ព្រោះក្រោយពេលដែលអ្នករស់នៅជាមួយគ្នា ទើបអ្នកអាចមើលឃើញចរិតពិតរបស់គេ។
4. នៅពេលដែលអ្នកមិនទាន់ស្វែងយល់ពីគ្រួសារទាំងសងខាង ហើយសម្រេចចិត្តរៀបការភ្លាមៗ នោះអ្នកនឹងងាយប្រឈមមុខនឹងបញ្ហាជាខ្លាំង។ អ្នកនឹងមិនអាចរស់នៅបានសុខឡើយ ប្រសិនជាគ្រួសារមិនត្រូវគ្នា។ ដូចនេះ ការរៀបការបែបរន្ទះបាញ់បែបនេះ អ្នកគួរតែចៀស កុំប្រព្រឹត្តឲ្យសោះ បើអ្នកចង់ទទួលបានសុភមង្គលដ៏ពិតប្រាកដ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)