អ្នកជំនាញខាងជំងឺមហារីកបានឲ្យដឹងថា ពន្លឺព្រះអាទិត្យអាចធ្វើឲ្យកុមារតូចៗ និងយុវវ័យប្រឈមខ្ពស់នឹងជំងឺមហារីកស្បែកដែលអាចស្លាប់បាន ដូច្នេះឪពុកម្តាយត្រូវតែការពារក្មេងៗទាំងនេះពីពន្លឺព្រះអាទិត្យ និងបង្រៀនពួកគេអំពីសុវត្ថិភាពនៃការប៉ះពាល់ពន្លឺព្រះអាទិត្យនៅខាងក្រៅផ្ទះ។
វេជ្ជបណ្ឌិត Alberto Pappo ប្រធាននៃការបែកចែកសុំសាច់រឹងនៅឯ St. Jude Children’s Research Hospital ក្នុងទីក្រុង Memphis, Tenn បានឲ្យដឹងថា ចូរកុំយល់ថា ក្មេងៗមិនអាចកើតជំងឺមហារីកស្បែកដោយសារតែពួកគេនៅក្មេងឲ្យសោះ។ វាមិនដូចគ្នានឹងជំងឺមហារីកផ្សេងឡើយ មហារីកស្បែកប្រភេទ Melanoma ដែលយើងឃើញភាគច្រើនកើតឡើងលើមនុស្សវ័យជំទង់ ក៏អាចកើតឡើងលើមនុស្សពេញវ័យដូចគ្នាដែរ។
ថ្វីបើវាជាករណីកម្រក៏ដោយ តែជំងឺមហារីកស្បែក Melanoma គឺជាប្រភេទជំងឺមហារីកស្បែកដែលកើតឡើងញឹកញាប់បំផុតលើអ្នកជំងឺវ័យក្មេង ហើយភាគច្រើនគឺយុវវ័យតែម្តង។ ក្មេងៗមិនមានប្រព័ន្ធភាពស៊ាំការពារពីការបំផ្លាញខ្លាំងរបស់ពន្លឺព្រះអាទិត្យទេ ដូច្នេះឪពុកម្តាយគួរតែចាប់ផ្តើមប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យឲ្យបានលឿនសម្រាប់ពួកគេ និងធ្វើឲ្យរឿងនេះក្លាយទៅជាទម្លាប់ពេញមួយជីវិតតែម្តងទៅ។
នៅសហរដ្ឋអាមេរិក មានករណីជំងឺមហារីក Melanoma ដែលត្រូវបានគេរកឃើញថ្មីប្រហែល ៧៦៧០០ករណីជារៀងរាល់ឆ្នាំ។ មហារីកស្បែក Melanoma ភាគច្រើនកើតឡើងលើមនុស្សស្បែកសតែម្តង។ ប្រហែល ៧ភាគរយនៃជំងឺមហារីកជាច្រើនលើមនុស្សវ័យក្មេងអាយុពី ១៥ ទៅ ១៩ឆ្នាំគឺជាមហារីកស្បែកប្រភេទ Melanoma។
ឪពុកម្តាយគួរតែតាមដានកូនរបស់ខ្លួន ជាពិសេសរោគសញ្ញាដូចជា៖ ប្រជ្រុយដែលមានការប្រែប្រួលច្រើន ប្រជ្រុយដែលដុះច្រើន ឬមិនបាត់ទៅវិញ ប្រជ្រុយដែលមានរាងចម្លែក ឬធំ ដុំដែលក្រហម ឬស្លេក ប្រជ្រុយ ឬដុំដែលរមាស់ ឬហូរឈាម៕