មាននារីមួយចំនួនតែងលួចស្រឡាញ់បុរស ប៉ុន្តែវាជារឿងដែលលំបាកសម្រេចណាស់ ព្រោះយើងជាស្រី។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យបុរសស្រឡាញ់អ្នកវិញ។ តើមានអ្វីខ្លះទៅ?
1. ក្នុងនាមជាមនុស្សស្រី អ្នកគួរតែប្រើខួរក្បាលដើម្បីធ្វើឲ្យបុរសស្រឡាញ់អ្នកវិញ។ អ្នកគួរតែរៀនចេះទាក់ទាញបុរស ដោយធ្វើឲ្យគេមើលឃើញអ្នកក្នុងកែវភ្នែក។ នៅពេលដែលអ្នកជជែកគ្នា អ្នកគួរតែរកពាក្យនិយាយជាមួយគេឲ្យបានច្រើន ព្រោះនៅពេលដែលអ្នកតែងនិយាយត្រូវគ្នា នោះគេនឹងអាចរកអ្នកជជែកគ្នា។
2. អ្នកគួរតែស្លៀកពាក់ឲ្យបានសមរម្យ ទើបអាចទាក់ទាញភ្នែករបស់បុរសដែលអ្នកស្រឡាញ់។ ដូចនេះ អ្នកគួរតែរៀនចេះតែងខ្លួនបន្តិច ទើបអ្នកអាចក្លាយជានារីដែលអាចស្ថិតក្នុងចិត្តគេ។
3. មិនត្រឹមតែស្អាតផ្នែកខាងក្រៅទេ អ្នកគួរតែស្អាតទាំងផ្នែកក្នុង មានន័យថា ចិត្តត្រូវតែស្អាត ដោយមានចិត្តល្អ និងចេះគោរពអ្នកដទៃ ទើបអាចធ្វើឲ្យបុរសមើលឃើញអ្នក ហើយចាប់ផ្តើមមានចិត្តចំពោះអ្នក។ ដូចនេះ អ្នកអាចសាកល្បងតាមវិធីខាងលើនេះបាន ទើបអ្នកអាចស្ថិតក្នុងចិត្តបុរសដែលអ្នកស្រឡាញ់៕