ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តក្នុងការធ្វើឲ្យស្នាមមុនអ្នកបាត់អស់ ដោយមិនមានលើមុខទៀតទេ។ តើមានវិធីអនុវត្តបែបណាខ្លះទៅ?
គ្រឿងផ្សំ ៖ ក្រូចឆ្មារមួយបន្ទះ ហើយពងមាន់យកតែផ្នែកទឹកថ្លាចំនួនមួយគ្រាប់។
របៀបធ្វើ ៖ ដំបូងអ្នកអាចច្របាច់ក្រូចឆ្មារចំនួន៥ទៅ៦តំណក់ចូលទៅក្នុងពងមាន់ផ្នែកថ្លានោះ រួចកូរឲ្យសព្វចូលគ្នាឲ្យលឿន។ បន្ទាប់មកអ្នកអាចយកមកលាបលើមុខអ្នក រួចលាងចេញក្រោយបាន១៥នាទី ជាការស្រេច។ រូបមន្តមួយនេះសម្បូរទៅដោយវីតាមីនជាច្រើន ដោយនៅពេលដែលអ្នកព្យាយាមអនុវត្ត នោះមុខអ្នកនឹងងាយដុះស្បែកថ្មីឡើងមក ថែមទាំងធ្វើឲ្យស្នាមមុនអ្នកងាយបាត់ទៀតផង។ ដូចនេះ អ្នកអាចសាកល្បងប្រើរូបមន្តមួយនេះ ប៉ុន្តែអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នក្នុងការប្រើប្រាស់៕