ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៩ដែលមិនគួរធ្វើដាក់កូនឡើយ ព្រោះអាចបំផ្លាញគេបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរមិនមានចិត្តអំណត់ចំពោះកូនទេ ព្រោះនៅពេលដែលអ្នកតែងតែបញ្ចេញចរិតឆេវឆាវដាក់គេ នោះកូននឹងអាចភ័យខ្លាចច្រើន ថែមទាំងអាចរៀនតាមអ្នកទៀតផង។
2. នៅចំពោះមុខកូន អ្នកមិនគួរឈ្លោះគ្នាឡើយ ដោយគួរតែចុះសម្រុងនឹងគ្នា ទើបកូនអាចរីកលូតលាស់ក្នុងគ្រួសារដែលមានសុភមង្គល។ ដូចនេះ នៅពេលដែលគេធំឡើង គេនឹងក្លាយជាបុគ្គលដែលងាយចុះសម្រុងបាន។
3. មិនថាអ្នកស្រឡាញ់កូនយ៉ាងណាទេ ក៏អ្នកមិនគួរស្រឡាញ់ឲ្យគេដឹងដែរ ដោយធ្វើតាមគេគ្រប់យ៉ាង។ ការស្រឡាញ់ឲ្យដឹង និងបណ្តោយតាមចិត្តកូន នឹងអាចធ្វើឲ្យកូនក្លាយជាបុគ្គលដែលក្រអើតក្រទម គ្មាននរណាចូលចិត្តឡើយ។
4. មិនថាកូននិយាយអ្វីជាមួយអ្នកទេ អ្នកគួរតែយកចិត្តទុកដាក់ស្តាប់ ដោយមិនគួរនិយាយពាក្យថាធុញដាក់គេឡើយ ព្រោះអាចធ្វើឲ្យគេបាក់ទឹកចិត្តបាន មិននិយាយជាមួយអ្នកទៀតឡើយ។
5. អ្នកមិនគួរមិនទទួលស្គាល់កំហុសនៅពេលដែលអ្នកធ្វើខុសឡើយ ដោយអ្នកគួរតែព្រមទទួលស្គាល់កំហុស ហើយសុំទោសចំពោះមុខកូន ទើបអាចអប់រំគេឲ្យក្លាយជាបុគ្គលដែលដឹងខុសត្រូវ។
6. មិនថាកូនធ្វើអ្វីមិនបានល្អទេ អ្នកគួរតែជួយលើកទឹកចិត្តគេឲ្យធ្វើល្អជាងនេះ ដោយមិនមែនគិតតែស្តីបន្ទោសឡើយ ព្រោះការស្តីឲ្យគេនេះ អាចធ្វើឲ្យគេងើបឈរវិញមិនរួចឡើយ។ ដូចនេះ អនាគតគេនឹងអាចចប់បានយ៉ាងងាយជាទីបំផុត។
7. អ្នកមិនគួរនិយាយកុហកដាក់កូននោះទេ ព្រោះពាក្យកំហុសទាំងនេះ អាចដៅជាប់ក្នុងខួរក្បាលកូន ដោយធ្វើឲ្យគេអាចក្លាយទៅជាបុគ្គលដែលមិនគោរពពាក្យសន្យាដូចអ្នកជាមិនខានឡើយ។
8. អ្នកមិនគួរធូលរលុងដាក់កូនពេកនោះទេ ព្រោះអាចធ្វើឲ្យគេខូចបាន។ ដូចនេះ អ្នកគួរតែដាក់វិន័យខ្លះដល់គេ ទើបអាចអប់រំគេឲ្យក្លាយជាបុគ្គលដែលជោគជ័យបានក្នុងថ្ងៃអនាគត។
9. អ្នកមិនគួរយកកូនអ្នកទៅប្រៀបធៀបជាមួយនឹងកូនអ្នកដទៃឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តកូនបាន ដោយអាចធ្វើឲ្យគេគ្មានកម្លាំងក្នុងការបញ្ចេញសមត្ថភាពឡើយ៕