ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកឆាប់ខូច អ្នកគួរតែចៀសពីទម្លាប់ទាំង៧ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរក្រោកពីលើគ្រែភ្លាមនោះទេក្រោយពេលដែលអ្នកដឹងខ្លួន ព្រោះអាចធ្វើឲ្យអ្នកកើតមានអាការៈវិលមុខជាដើម។ ជាហេតុដែលអាចធ្វើឲ្យអ្នកដួលបានយ៉ាងងាយ។
2. ក្រោយពេលដែលអ្នកក្រោកពីគេងភ្លាម អ្នកមិនគួរញ៉ាំអាហារភ្លាមនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នកកិនមិនបានល្អឡើយ។ ដូចនេះ អ្នកគួរតែពិសារទឹកចំនួនមួយកែវសិន ទើបអាចបរិភោគអាហារពេលព្រឹកបាន។
3. អ្នកមិនគួរចូលបន្ទប់ទឹកបត់ជើងតូចភ្លាមនោះទេ ក្រោយពេលដែលក្រោកពីគេង ព្រោះអាចធ្វើឲ្យអ្នកកើតមានអាការៈវិលមុខបាន ដោយងាយដួលក្នុងបន្ទប់ទឹកណាស់។
4. អ្នកមិនគួរបត់ភួយភ្លាមនោះទេ ក្រោយពេលដែលក្រោកពីគេង ព្រោះអាចធ្វើឲ្យមេរោគទាំងឡាយផ្ទុកក្នុងនោះបាន។ ដូចនេះ អ្នកគួរតែលាចេញ ហើយទុកលើគ្រែ ដើម្បីឲ្យញើសទាំងឡាយអាចស្ងួត នោះនឹងគ្មានមេរោគឡើយ។
5. អ្នកមិនគួរបិទវាំងនងជិតក្រោយពេលដែលក្រោកពីគេងឡើយ ដោយគួរតែបើកវាំងនង ដើម្បីឲ្យពន្លឺអាចចាំងចូលបន្ទប់ នោះបន្ទប់អ្នកនឹងគ្មានមេរោគរស់នៅយូរឡើយ។
6. ក្រោយពេលដែលអ្នកក្រោកពីគេងរួច អ្នកមិនគួរធ្វើចលនាហាត់ប្រាណធ្ងន់ៗឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកណាស់។ ដូចនេះ បើអ្នកមិនចង់ឈឺមុនអាយុ អ្នកគួរតែចៀសពីទម្លាប់អាក្រក់ទាំងឡាយនេះ ដើម្បីរក្សាសុខភាពអ្នកបានល្អ៕