នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនត្រឹមតែត្រូវប្រយ័ត្នពីអាហារនោះទេ ផ្លែឈើក៏អ្នកត្រូវតែប្រយ័ត្នដែរពេលដែលអ្នកញ៉ាំ។ ដូចនេះតើមានផ្លែឈើអ្វីដែលអ្នកមិនអាចពិសារបាននោះ?
ផ្លែគូលេន
ប្រសិនជាអ្នកញ៉ាំផ្លែឈើនេះច្រើន វាអាចធ្វើឲ្យអ្នកលើសជាតិស្ករក្នុងរាងកាយ ដែលអាចធ្វើឲ្យអ្នកពិបាកសម្រាលកូន ដូចនេះអ្នកមិនត្រូវពិសារហួសពី២០០ក្រាមឡើយ។
ផ្លែឳឡឹក
អ្នកមិនអាចញ៉ាំឳឡឹកមួយថ្ងៃលើសពី២បន្ទះឡើយ ហើយមិនអាចពិសារមុន និងក្រោយបាយនោះទេ ជាពិសេសគឺឳឡឹកដែលត្រជាក់។
ផ្លែមៀន
នៅពេលដែលអ្នកពិសារផ្លែមៀននេះច្រើន វានឹងអាចធ្វើឲ្យកូនក្នុងផ្ទៃមានអាការៈក្តៅក្នុងបាន ថែមទាំងអាចធ្វើឲ្យអ្នកឈឺពោះ ធ្លាក់ឈាម បើធ្ងន់ធ្ងរវានឹងអាចធ្វើឲ្យអ្នករលូតកូន ឬកើតមុនខែក៏មានដែរ។
ផ្លែម្នាស់
ប្រសិនជាអ្នកប្រតិកម្មជាមួយម្នាស់ អ្នកមិនគួរញ៉ាំឡើយ ហើយក្រោយពេលដែលអ្នកពិសារច្រើន វានឹងអាចធ្វើឲ្យអ្នកក្តៅក្នុងដូចគ្នា។
ផ្លែល្ហុង
ប្រសិនជាអ្នកញ៉ាំល្ហុងខ្ចី វាអាចធ្វើឲ្យអ្នករលូតកូនបាន ប៉ុន្តែអ្នកអាចញ៉ាំល្ហុងទុំបាន ប៉ុន្តែមិនត្រូវពិសារច្រើនឡើយ ព្រោះវាអាចប៉ះពាល់ដល់អ្នក និងកូនដូចគ្នា៕