រាងកាយមនុស្សយើងមានសារីរាង្គចំនួន ៦ មាននាទីច្រោះជាតិពុលចេញពីក្នុងខ្លួន ដែលមានដូចជាថ្លើម សួត ពោះវៀនធំ តម្រងនោម ទឹករងៃ និងស្បែក។ សរីរាង្គនីមួយៗត្រូវបានបង្កើតឡើងដើម្បីបញ្ចេញចោលនូវកាកសំណល់ទាំងឡាយដែលរាងកាយបង្កើតឡើងតាមរយៈការរំលាយអាហារនានា។ មានការយល់ខុសជាញឹកញាប់មួយថា ការច្រោះជាតិពុលគឺជួយដល់ការសម្រកទម្ងន់ ប៉ុន្តែមុខងារដ៏សំខាន់របស់វា គឺបញ្ចេញជាតិពុលចេញពីរាងកាយទៅវិញទេ។ ដូច្នេះ តើអ្នកនឹងអាចផ្តល់ការទ្រទ្រង់ដល់សរីរាង្គដែលមាននាទីច្រោះជាតិពុលក្នុងខ្លួនតាមរបៀបណាទៅ? អ្នកប្រហែលជាត្រូវការបន្ថែមអាហារខាងក្រោមនេះចូលទៅក្នុងរបបអាហារប្រចាំថ្ងៃហើយទើបបាន។
ទឹក
នេះប្រហែលជាមធ្យោបាយដ៏មានសុវត្ថិភាព និងងាយស្រួលបំផុតក្នុងការជួយច្រោះជាតិពុលចេញពីក្នុងខ្លួនបាន។ ថ្វីបើវាមិនមែនជាអាហារមែន តែក្រៅពីបង្គ្រប់ជាតិទឹកក្នុងខ្លួន វាអាចជួយបញ្ចេញសារធាតុពុលជាច្រើនដែលមានក្នុងខ្លួនចេញទៅក្រៅបានដែរ។ ចូរចាប់ផ្តើមជាមួយនឹងការញ៉ាំទឹក ៥ ទៅ ៦ពែងក្នុងមួយថ្ងៃបន្ទាប់មកប្តូរមក ៨ ទៅ ១០ពែងវិញ។
ក្រូចឆ្មា
ជម្រើសផ្សេងមួយទៀតដែលត្រូវពិចារណាដែរនោះគឺថា បើសិនជាអ្នកចង់ជួយឲ្យរាងកាយច្រោះជាតិពុលបានគឺត្រូវញ៉ាំក្រូចឆ្មា។ វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលឡើយដែលថា ផ្លែឈើមួយនេះមានការយកចិត្តទុកដាក់ច្រើននាពេលសព្វថ្ងៃនេះ ដោយសារតែវាអាចជយយដល់ការសម្រកទម្ងន់ ជម្រុញដល់សុខភាពស្បែក សម្រួលដល់ភាពអាស៊ីតក្នុងខ្លួនព្រមទាំងបង្កើនមុខងារប្រព័ន្ធភាពស៊ាំទៀតផង។
តែបៃតង
បើសិនជាអ្នកមិនបានញ៉ាំតែបៃតងទេ វាគួរតែដល់ពេលដែលអ្នកគួរញ៉ាំហើយ។ តែបៃតងសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលអាចបង្កើនការរំលាយអាហារបាន។ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពតមអាហារខ្លាំង ការរំលាយអាហារប្រហែលជាយឺតយ៉ាវហើយក្នុងការបំលែងអាហារតូចៗដែលអ្នកញ៉ាំ។ ចាប់តាំងពីគោលដៅរបស់អ្នកគឺជាការសម្រកទម្ងន់មក ការញ៉ាំតែបៃតងប្រហែលជាជួយឲ្យការរំលាយអាហារធ្វើការកាន់តែល្អបាន។ ចូរប្រាកដថា អ្នកមិនបានបន្ថែមជាតិផ្អែមសិប្បនិមិត្តអ្វីទៅក្នុងភេសជ្ជៈនេះទេ តែអាចបន្ថែមទឹកឃ្មុំបាន។
រមៀត
អាហារផ្សេងមួយទៀតដែលអ្នកអាចបន្ថែមទៅក្នុងរបបអាហារដើម្បីជួយដល់ការច្រោះជាតិពុលដែរនោះគឺរមៀត។ គ្រឿងផ្សំធ្វើម្ហូបមួយនេះត្រូវបានគេរកឃើញថា ជួយសម្រួលដល់អាការៈជំងឺរលាកពោះវៀន មហារីកពោះវៀនធំ និងជំងឺ Cystic Fibrosis។
ខ្ទឹមស
ថ្វីបើខ្ទឹមសពិតជាមិនត្រូវបានគេចាត់ទុកថា ជាអាហារច្រោះជាតិពុលក៏ដោយចុះ តែវាពិតជាអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ហើយអាចជួយដល់មុខងារថ្លើមថែមទៀត។ អ្វីដែលល្អចំពោះរមៀតនោះគឺថា វាមានអង់ទីអុកស៊ីដង់ផង និង Allium ក្នុងនោះផង៕