របៀបរស់នៅរបស់មនុស្សយើងដើរតួនាទីសំខាន់ណាស់ក្នុងការកំណត់លើសុខភាពបេះដូង។ ហើយវាក៏មិនដែលនិយាយថាធ្វើលឿនពេក ឬក្រចាប់ផ្តើមការពារបេះដូងអ្នកដែរ។ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរសម្របខ្លួនទៅនឹងទម្លាប់ញ៉ាំអាហារផ្តល់សុខភាព ជាពិសេសអាហារដែលមានជាតិប្រៃទាប និងខ្លាញ់ប្រភេទ Saturated Fat ទាប។ ចូរញ៉ាំគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងត្រី។
- ចូរជ្រើសរើសសាច់គ្មានខ្លាញ់ និងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប
- ហាត់ប្រាណទៀងទាត់ ដោយយ៉ាងហោចណាស់ ១៥០នាទីក្នុងមួយសប្តាហ៍សម្រាប់កីឡាបែបអ៊ែរ៉ូបិកកម្រិតមធ្យមទៅខ្លាំងក្លា
- យ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ គួរតែហាត់ប្រាណបែបពង្រឹងដល់សាច់ដុំរាងកាយ
- ចូរប្រាកដថា កូនអ្នកមានពេលវេលាតិចតួចបំផុតក្នុងមួយម៉ោងក្នុងការហាត់ប្រាណក្នុងមួយថ្ងៃដែរ
- ចូរសិក្សាអំពីអាការៈព្រមាននៃជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលដូចជា ឈឺទ្រូង ឬមានអារម្មណ៍ថាតឹងៗ ពិបាកដកដង្ហើម មានសម្ពាធ វិលមុខ ឬខ្សោយៗនៅមួយចំហៀងខ្លួន៕