មានមុខអ្នកខ្លះគឺមានរន្ធញើសធំណាស់ ហើយបើរន្ធញើសធំ នោះមុខអ្នកនឹងមិនស្អាតឡើយ ព្រោះវាងាយឡើងមុខណាស់ ដូចនេះគួរតែធ្វើដូចម្តេច ទើបមានរន្ធញើសតូចវិញ?
1. អ្នកអាចយកគ្រឿងសម្អាងដែលមានលក្ខណៈជាទឹកដែលអ្នកប្រើប្រចាំថ្ងៃយកទៅក្លាសសេឱ្យត្រជាក់ បន្ទាប់មកយកសម្លីទៅជ្រលក់វា ហើយយកមកស្អំនៅកន្លែងដែលអ្នកមានរន្ធញើសធំលើមុខ នោះវានឹងរួមតូចមកវិញជាមិនខានឡើយ។
2. អ្នកអាចយកកន្សែងតូចមួយទៅដាក់ក្នុងទូរទឹកកឱ្យត្រជាក់ បន្ទាប់មកយកមកស្អំលើមុខអ្នកក្រោយពេលដែលអ្នកលុបមុខរួច នោះអ្នកអាចឃើញលទ្ធផលជាមិនខានឡើយ។
3. អ្នកក៏អាចយកសំបកឳឡឹក ឬក្រូចឆ្មារមកបិតលើមុខអ្នកដែរ ព្រោះវាមានសារធាតុម៉្យាងដែលអាចធ្វើឱ្យរន្ធញើសអ្នករួមតូច អាចស្រូបយកជាតិខ្លាញ់លើមុខអ្នក ថែមទាំងអាចធ្វើឱ្យមុខអ្នកសទៀតផង។
4. នៅពេលដែលអ្នកលុបមុខ អ្នកអាចដាក់ទឹកក្រូចឆ្មារបន្តិចចូលទៅក្នុងទឹកលុបមុខរបស់អ្នក ព្រោះវាអាចកាត់ជាតិខ្លាញ់ដែលមានលើមុខអ្នក ថែមទាំងអាចធ្វើឱ្យរន្ធញើសលើមុខអ្នកតូចជាងមុនទៀតផង។
5. អ្នកអាចយកពងមាន់មួយគ្រាប់គោះឱ្យបែក លាយជាមួយទឹកក្រូចឆ្មារកន្លះគ្រាប់ រួចជាមួយអំបិលបន្តិច បន្ទាប់មកកូរឱ្យសព្វ ទើបដាក់ប្រេងអូលីវចូលទៅបន្តិច បន្ទាប់មកវៃឱ្យសព្វ បន្ទាប់ពីធ្វើរួច អ្នកអាចដាក់ក្នុងទូរទឹកកបាន ហើយទុកជាម៉ាសសម្រាប់បិតមុខ ដោយមួយអាទិត្យបិតមួយទៅពីរដង នោះស្បែកមុខអ្នកនឹងតឹង ហើយរន្ធញើសនឹងរួមតូច។
6. អ្នកអាចយកសំបកផ្នែកខាងក្នុងរបស់គ្រាប់ស្វាយចន្ទីទៅកិនជាម្សៅ បន្ទាប់មកលាយជាមួយទឹកឃ្មុំ ហើយកូរឱ្យសព្វ យកមកលាបលើមុខ នោះមុខអ្នកនឹងកាន់តែស្អាត៕