ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យស្បែកអ្នកស ម៉ត់ និងតឹង។ តើមានវិធីអនុវត្តបែបណាខ្លះទៅ?
គ្រឿងផ្សំ ៖ ពងមាន់យកតែផ្នែកពណ៌សចំនួនមួយគ្រាប់ និងទឹកដោះគោចំនួនបន្តិច។
របៀបធ្វើ ៖ អ្នកអាចគោះពងមាន់ក្នុងចាន រួចត្រងយកតែផ្នែកពណ៌ស ទើបយកមកលាយជាមួយទឹកដោះគោ ហើយកូរឲ្យសព្វ។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខអ្នក ដោយទុកចំនួន១៥នាទី ទើបលាងទឹកចេញ។ នៅក្នុងទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីនច្រើន រួមទាំងពពួកវីតាមីនB ដោយអាចធ្វើឲ្យស្បែកអ្នកម៉ត់ និងការពារមិនឲ្យស្បែកអ្នកប្រេះ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកសទៀតផង។ ដូចនេះ អ្នកអាចសាកល្បងប្រើរូបមន្តនេះបាន ប៉ុន្តែអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នខ្ពស់ក្នុងការប្រើរូបមន្តមួយនេះ៕