ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើ៣ដែលអ្នកគួរតែកែបើកូនមាន ព្រោះអាចបំផ្លាញកូនបានយ៉ាងងាយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលកូនអ្នកមិនចេះគោរពចាស់ទុំ ដោយមានទង្វើឈ្លើយដាក់ចាស់ទុំ នោះអ្នកមិនគួរឈរសើចទេ ព្រោះអាចធ្វើឲ្យកូនយល់ថាទង្វើមួយនេះ ជាទង្វើដែលត្រូវ។ ដូចនេះ អ្នកគួរតែប្រញាប់កែទម្លាប់មួយនេះរបស់កូនតាំងពីតូច ទើបកូនចេះគោរពចាស់ទុំ ហើយធ្វើឲ្យអនាគតគេភ្លឺស្វាង។
2. ប្រសិនជាកូនខ្វះឯករាជ្យ ដោយតែងតែពឹងផ្អែកលើអ្នក នោះមានន័យថា ជាពេលដែលអ្នកគួរតែចាប់ផ្តើមកែប្រែកូនឲ្យគេមានចរិតឯករាជ្យ ព្រោះបើអ្នកនៅតែធ្វើឲ្យគេគ្រប់យ៉ាង កូននឹងទន់ខ្សោយណាស់ មិនរឹងមាំឡើយ។ ដូចនេះ អ្នកគួរតែអប់រំកូនឲ្យមានចរិតឯករាជ្យ ទើបកូនអាចជោគជ័យក្នុងអនាគត។
បើអ្នកឃើញកូនមានចរិតលោភលន់ អ្នកគួរតែចាប់ផ្តើមអប់រំគេឲ្យកែទម្លាប់មួយនេះ ព្រោះបើកូនរក្សាចរិតមួយនេះរហូតដល់ធំឡើង នោះអនាគតកូននឹងចប់។ ដូចនេះ អ្នកគួរតែបង្រៀនគេតាំងពីតូច ទើបធំឡើងគេអាចរក្សាចរិតដែលល្អ ដោយធ្វើឲ្យគេអាចទទួលបានជោគជ័យ៕