តើអ្នកទើបតែសម្រាលកូនតាមធម្មជាតិបាន ២៤ ទៅ ៤៨ម៉ោងរួច ហើយឥឡូវក៏បានត្រឡប់ទៅផ្ទះវិញដែរមែនទេ? ដូច្នេះអត្ថបទនេះនឹងមានប្រយោជន៍សម្រាប់អ្នកចាប់ពីពេលនេះទៅហើយ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអ្នកនូវសារៈសំខាន់ជាច្រើនដែលអ្នកគួរតែធ្វើដើម្បីថែរក្សាខ្លួនឯងឲ្យបានល្អក្រោយពីសម្រាលកូនតាមធម្មជាតិរួច។
សម្រាកឲ្យបានច្រើន
ពិតណាស់ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងអស់កម្លាំងខ្លាំងនៅរយៈពេលពីរបីថ្ងៃបន្ទាប់ក្រោយពីសម្រាលកូនតាមធម្មជាតិរួច ហើយវាក៏ជាមូលហេតុដែលអ្នកគួរតែប្រាកដថា សម្រាកឲ្យបានច្រើនដែរ។ ជាអកុសល្យ គន្លឹះមួយនេះច្រើនតែពិបាកបំផុតព្រោះអ្នកក៏ត្រូវការយកវាដើម្បីថែរក្សាកូនតូចខ្លួនឯងផងដែរ។ ដូច្នេះមិនខ្វល់ថាអ្នកមានឱកាសតិចតួចប៉ុណ្ណាឡើយ ត្រូវតែសម្រាកឲ្យបានច្រើនផង។
រក្សាភាពស្អាត និងស្ងួត
តើឆ្មបមានកាត់ប៉េរីណេអ្នកដែរទេក្នុងពេលសម្រាលតាមធម្មជាតិ? ដូច្នេះចូរប្រាកដថា អ្នកបានរក្សាកន្លែងនេះឲ្យនៅស្អាត និងស្ងួតគ្រប់ពេលដើម្បីឲ្យជាកាន់តែលឿន ព្រមទាំងបំបាត់ការបង្ករោគផង។ បើសិនជាអ្នកត្រូវបានគេណែនាំឲ្យអ្វីពិសេសទាក់ទងនឹងការកាត់ប៉េរីណេនេះដែរនោះ ចូរធ្វើទៅតាមកេទៅ។
ងូតទឹកក្តៅ
ទោះបីជាអ្នកមិនត្រូវបានឆ្មបកាត់ប៉េរីណេក៏ដោយ តែវានឹងមានការហើម និងតឹងឈឺខ្លាំងនៅតំបន់មួយនេះ។ ដើម្បីទទួលបានការធូរស្រាលពីការឈឺចាប់នេះ អ្នកប្រហែលជាត្រូវការងូតទឹកក្តៅញឹកញាប់ណាស់ហើយ។ ប៉ុន្តែយកល្អគួរតែពិនិត្យផងថា តើទឹកនោះក្តៅខ្លួនឬអត់ដើម្បីផ្តល់ផាសុកភាព។ ក្រោយពីងូតទឹកក្តៅរួច ចូរកុំភ្លេចសម្ងួតខ្លួនឲ្យបានស្ងួតល្អផង។
ស្អំទឹកកក
ក្រៅពីងូតទឹកក្តៅ អ្នកក៏ត្រូវការប្រើថង់ទឹកកកស្អំដែរ។ មិនខ្វល់ថាអ្នកត្រូវការដាក់វាក្នុងខោ ឬអង្គុយពីលើឡើយ អ្នកនៅតែអាចរីករាយនឹងការបន្ថយភាពឈឺចាប់ និងការរលាកបានទាំងអស់។ គ្រាន់តែចាំ ថាមិនត្រូវដាក់ស្អំទឹកកកស្អំម្តងនៅចន្លោះជើងលើស ១៥នាទីឡើយ។ ជាមួយគ្នានេះដែរ ក៏មិនត្រូវដាក់ទឹកកកស្អំនឹងស្បែកផ្ទាល់ដែរ។
ឲ្យពោះវៀនមានចលនាផង
នៅរយៈពេលពីរបីថ្ងៃក្រោយសម្រាលកូនរួច ពោះវៀនប្រហែលជាត្រូវការធ្វើចលនារបស់វាធម្មតាវិញហើយ។ ដូច្នេះដើម្បីកុំឲ្យមានបញ្ហាទល់លាមក យកល្អគួរតែព្យាយាមញ៉ាំទឹក និងអាហារមានជាតិសរសៃឲ្យបានច្រើនផង។
ត្រូវតែញញឹមឲ្យបានច្រើន
អ្នកក៏ប្រហែលជាធ្លាប់មានការប្រែប្រួលអារម្មណ៍ច្រើនដោយសារតែមានរឿងច្រើនដែលត្រូវដោះស្រាយរួមទាំង ការនឿយហត់ ស្រ្តេស និងអតុល្យភាពអ័រម៉ូន។ ដូច្នេះគួរតែព្យាយាមធ្វើសកម្មភាពណាផ្សេងដែលអាចជួយឲ្យមានស្នាមញញឹមលើផ្ទៃមុខច្រើន និងមានភាពសកម្មរាងកាយ ព្រមទាំងប៉ះពាល់នឹងពន្លឺព្រះអាទិត្យឲ្យបានច្រើនផង។ បើសិនជាអ្នកមានអារម្មណ៍ថា អ្នកកំពុងតែមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច ចូរព្យាយាមស្វែងរកគ្រូពេទ្យព្យាបាលផង។
ចៀសវាងការរួមភេទមួយរយៈសិន
អ្នកប្រហែលជាត្រូវតមការរួមភេទប្រហែល ៦ ទៅ៧សប្តាហ៍ក្រោយពីសម្រាលកូនតាមទ្វារមាសរួច។ ពិតណាស់ អ្នកប្រហែលជាមិនមានអារម្មណ៍ចង់រួមភេទភ្លាមឡើយដោយសារតែមិនមានផាសុកភាពនៅតំបន់ខាងក្រោម ហើយក៏មិនមានចំណង់ផ្លូវភេទផង។ ក្នុងករណីដែលអ្នកព្យាយាមរួមភេទ និងមានអារម្មណ៍ថាមានភាពស្ងួតខ្លាំងនៅតំបន់ខាងក្រោមនេះ ចូរប្រើទឹករំអិលទ្វារមាសជំនួយផង៕