ការឈឺចាប់គឺជារបៀបដែលរាងកាយប្រាប់អ្នកថា កំពុងតែមានអ្វីមួយខុសប្រក្រតីក្នុងខ្លួនហើយ។ យ៉ាងណាមិញ ការដែលមានការឈឺចាប់នៅផ្សិត ឬជុំវិញផ្សិត អាចកើតឡើងដោយសារតែហេតុផលជាច្រើន។ ដូច្នេះយើងចង់ដឹងថា ការឈឺចាប់នៅជុំវិញផ្សិតអាចទាក់ទងនឹងជំងឺអ្វីខ្លះទៀត សូមតាមដានដូចខាងក្រោមនេះ៖
ការមានផ្ទៃពោះ
ដោយសារតែមានការលូតលាស់របស់ទារកក្នុងផ្ទៃ ដូច្នេះវាគឺជារឿងធម្មតាទេដែលតម្រូវឲ្យក្បាលពោះរីកធំ។ ហើយដោយសារតែការយឺតរបស់តំបន់ពោះ វាក៏ទំនងជាធ្វើឲ្យអ្នកមានការឈឺចាប់តិចតួចនៅតំបន់ផ្សិតដែរ ដូច្នេះវាគឺជារឿងធម្មតា។
យ៉ាងណាមិញ វាគឺជារឿងកម្រដែលមានការឈឺចាប់នៅជុំវិញផ្សិតក្នុងពេលមានផ្ទៃពោះ អាចជាសញ្ញាមួយដែលថាទារកក្នុងផ្ទៃអាចថប់ដង្ហើម។ ការឈឺចាប់អាចមានរយៈពេលជាច្រើនថ្ងៃ ហើយមានលក្ខណៈឈឺងំ។
មានក្លន
ជាធម្មតា ក្លនគឺជាកន្លែងដែលខ្សោយ ឬរហែកនៃសាច់ដុំក្នុងពោះ ដែលធ្វើឲ្យផ្នែកណាមួយនៃសរីរាង្គក្នុងពោះលោយចេញមកខាងក្រៅនិងទូងស្បែកបាន។ មូលហេតុនៃការកើតក្លនភាគច្រើនគឺការប្រឹងខណៈពេលដែលកំពុងតែលើករបស់អ្វីមួយធ្ងន់ៗ។ ភាគច្រើនក្លនមិនមានអ្វីធ្ងន់ធ្ងរទេ ថ្វីបើវាមិនបាត់ទៅវិញដោយខ្លួនឯងក៏ដោយ។ យ៉ាងណាមិញ មានឧទាហរណ៍ច្រើនណាស់ដែលវាអាចធ្វើឲ្យមានផលវិបាកយ៉ាងគ្រោះថ្នាក់ ហើយក៏ត្រូវព្យាបាលដោយវះកាត់ដែរ។ ក្លិនអាចកើតឡើងច្រើនកន្លែង ហើយក៏មិនមែនមានតែនៅផ្សិតដែរ។
គ្រួសថង់ទឹកប្រមាត់
ថង់ទឹកប្រមាត់គឺជារចនាសម្ព័ន្ធដ៏តូចមួយដែលមាននាទីស្តុកទុកទឹកប្រមាត់ដែលផលិតចេញពីថ្លើម។ ដល់ពេលដែលជាតិគ្រីស្តាលចេញពីកូឡេស្តេរ៉ុល ទឹកបំពាក់ពណ៌ទឹកប្រមាត់ និងអំបិលកាលស្យូមកកុញគ្នា នោះវាអាចនឹងក្លាយទៅជាគ្រួសបាន។ ករណីខ្លះ គ្រួសក្នុងថង់ទឹកប្រមាត់អាចព្យាបាលដោយប្រើថ្នាំ ថ្វីបើការព្យាបាលដោយវះកាត់អាចជារឿងត្រូវពិភាក្សាគ្នាសិន។ ដំបូងឡើយ ការឈឺចាប់ដែលបង្កើតឡើងដោយគ្រួសក្នុងថង់ទឹកប្រមាត់អាចចាប់ផ្តើមនៅផ្នែកខាងលើនៃពោះ។ បន្ទាប់មក ការឈឺចាប់នឹងត្រឡប់មកជុំវិញផ្សិតយ៉ាងលឿន។
រលាកខ្នែងពោះវៀន
ទោះបីជាវាគឺជារឿងកើតមានជាញឹកញាប់បំផុតក៏ដោយ តែការរលាកខ្នែងពោះវៀនគឺជាអ្វីមួយដែលត្រូវការការព្យាបាលភ្លាមៗតាមរយៈការកាត់ខ្នែងពោះវៀននេះចេញ។ ម៉្យាងវិញទៀត ខ្នែងពោះវៀនដែលរលាកប្រហែលជាអាចបែក ដែលជាហេតុធ្វើឲ្យមេរោគរាលដាលពេញប្រហោងពោះផង។ ករណីបែបនេះអាចនាំឲ្យមានការរលាកស្រោមពោះ ដែលអាចបង្កជាការស្លាប់បានបើសិនជាមិនមានការព្យាបាលភ្លាមៗជាមួយថ្នាំផ្សះទេនោះ។ ការឈឺចាប់ទាក់ទងនឹងការរលាកខ្នែងពោះវៀន អាចមានអារម្មណ៍ឈឺចាប់នៅផ្នែកខាងឆ្វេងនៅរន្ធផ្សិត។ ក្រៅពីនេះឈឺចាប់ អ្នកជំងឺអាចមានអាការៈផ្សេងទៀតដូចជា មិនឃ្លានអាហារ ចង្អោ ក្អួត និងក្តៅខ្លួនតិចតួច។
បញ្ហាពោះវៀន
បញ្ហាខុសគ្នាភាគច្រើនទៅលើពោះវៀនដែលគេបារម្ភនោះគឺអាចធ្វើឲ្យឈឺចាប់ក្នុង ឬជុំវិញផ្សិត។ រឿងទាំងនេះមានដូចជា ចង្កោមរោគសញ្ញារលាកពោះវៀន ជំងឺ Celiac Disease និងជំងឺពោះវៀន Crohn’s Disease។ ការហូរឈាមក្នុងពោះវៀនតូច និងមហារីកពោះវៀនគឺជាបញ្ហាដែលអាចកើតមានដែរ។
ដោយសារតែការឈឺចាប់ក្នុងផ្សិតកើតឡើងដោយសារបញ្ហាពោះវៀនអាចបង្កឡើងដោយហេតុផលជាច្រើន យកល្អគួរតែឲ្យគ្រូពេទ្យពីនិត្យបន្ថែមទៀតដើម្បីសម្គាល់ដឹងទៅលើមូលហេតុច្បាស់លាស់របស់វា៕