នៅពេលដែលអ្នកចេះថែរក្សាស្បែក អ្នកមិនចាំបាច់ប្រើគ្រឿងសម្អាងច្រើនក៏អ្នកអាចរក្សាស្បែកអ្នកឲ្យស្អាតបានដែរ។ ខាងក្រោមនេះយើហខ្ញុំនឹងប្រាប់អ្នកពីអាហារមួយប្រភេទដែលអ្នកគួរតែពិសារ ព្រោះវាអាចជួយធ្វើឲ្យស្បែកអ្នកស្អាតបាន។ តើនោះគឺជាអ្វីទៅ?
អាហារដែលអ្នកគួរតែពិសារនោះគឺស្បែកជ្រូក។ មានអ្នកខ្លះនៅពេលដែលញ៉ាំសាច់ជ្រូកគឺមិនចូលចិត្តបរិភោគស្បែកវាឡើយ ប៉ុន្តែតើអ្នកដឹងទេថានៅក្នុងស្បែកជ្រូកនេះមានប្រូតេអ៊ីនខ្ពស់ដែលអាចជួយការពារស្បែករបស់អ្នកមិនឲ្យងាយចាស់ឡើយ ម្យ៉ាងទៀតវាក៏ជួយការពារឆ្អឹង សក់ និងរោមរបស់អ្នកដែរ ម្យ៉ាងទៀតអាស៊ីតខ្លាញ់របស់វាគឺទាបជាងសាច់វាចំនួនពាក់កណ្តាលដែលមិនអាចធ្វើឲ្យមានខ្លាញ់ច្រើនកកក្នុងរាងកាយអ្នកដូចជាអ្នកញ៉ាំសាច់ជ្រូកនោះទេ៕