ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយធ្វើឲ្យស្នាមអ៊ុចខ្មៅលើមុខអ្នកប្រែជាមិនសូវខ្មៅដូចមុនឡើយ ដោយសឹងមើលមិនឃើញតែម្តង។ តើមានផ្លែឈើអ្វីខ្លះទៅ?
- អ្នកអាចញ៉ាំផ្លែឈើរីបាន ព្រោះផ្លែឈើមួយប្រភេទនេះ មានផ្ទុកសារធាតុចិញ្ចឹមច្រើន ថែមទាំងមានផ្ទុកវីតាមីនសេខ្ពស់ទៀតផង។ សារធាតុទាំងនេះហើយ ទើបអាចជួយជម្រះស្នាមអ៊ុចខ្មៅទាំងនោះ។ ដូចនេះ អ្នកអាចពិសារផ្លែឈើមួយនេះច្រើនបាន។
- ប៉េងប៉ោះ ក៏អាចជួយជម្រះស្នាមអ៊ុចខ្មៅដែរ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកសទៀតផង។ ប្រសិនជាស្បែកអ្នកខ្មៅ លឿង អ្នកអាចយកប៉េងប៉ោះនេះមកលាបលើមុខអ្នក ដោយព្យាយាមបានកន្លះខែ នោះស្បែកអ្នកនឹងអាចប្រែជាស។ ប៉ុន្តែចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នក្នុងការប្រើប្រាស់ប៉េងប៉ោះមកលាបលើមុខនេះ។
- ស្ត្រប៊ឺរី នឹងអាចជួយធ្វើឲ្យស្បែកអ្នកស ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមច្រើន រួមទាំងវីតាមីនសេ ដែលអាចធ្វើឲ្យស្បែកស និងស្នាមអ៊ុចខ្មៅបាត់បាន។ ជាពិសេសចំពោះអ្នកដែលមានស្បែកឆាប់ឡើងខ្លាញ់ នឹងអាចទទួលបានលទ្ធផលលឿន។ ដូចនេះ អ្នកអាចទិញយកមកបរិភោគបាន នោះអ្នកនឹងអាចឃើញស្បែកអ្នកប្លែកពេលដែលញ៉ាំច្រើន៕