ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា មនុស្សប្រុសម្នាក់ស្មោះ ឬមិនស្មោះ។ តើមានអ្វីខ្លះទៅ?
1. បុរសដែលស្មោះ នឹងទទួលខុសត្រូវលើពាក្យសន្យារបស់គេ ដោយគេនិយាយអ្វី គេនឹងធ្វើនោះ ដោយមិនក្រឡាប់ចុះឡើងឡើយ។ ដូចនេះ បើមានចំណុចមួយនេះលើខ្លួនបុរសដែលអ្នកស្រឡាញ់ មានន័យថាអ្នករកឃើញមនុស្សត្រូវហើយ។
2. មនុស្សប្រុសដែលស្មោះ ហើយចេះគោរពអ្នក នៅពេលលដែលមានរឿងអ្វីមួយ គេតែងសួរអ្នកជានិច្ចមុននឹងសម្រេចចិត្ត។ គេនឹងទុកគំនិតអ្នកជារបស់សំខាន់ ដោយយកមកគិតពិចារណា។ នៅពេលដែលគេជាបុរសបែបនេះ នោះកាន់តែអាចបង្ហាញអ្នកថា គេជាមនុស្សប្រុសដែលមានតែអ្នកមួយក្នុងចិត្តទេ។
3. បុរសដែលមិនសាវ៉ា ក្រោយពេលដែលគេចេញពីកន្លែងការងារ គេនឹងចូលផ្ទះ ដោយមិនដើរផឹកស៊ីរញ៉រញ៉ៃជាមួយអ្នកដទៃឡើយ។ គេនឹងទុកពេលសម្រាប់កំដរអ្នក ដោយមិនដែលទុកអ្នកឲ្យនៅអផ្សុកយូរឡើយ។
4. មនុស្សប្រុសដែលស្មោះ និងសុភាពរាបសារ នឹងមិនទៅទាក់ទងជាមួយនារីផ្សេងឡើយនៅពេលដែលគេមានអ្នក ព្រោះគេខ្លាចអ្នកយល់ច្រឡំ។ គេនឹងតែងតែផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកគ្រប់ពេល។
5. បុរសដែលស្មោះ ខុសពីមិនស្មោះត្រង់ពាក្យសម្តី។ បើមនុស្សប្រុសដែលស្មោះ គេនឹងមិនចូលចិត្តនិយាយពាក្យផ្អែមដូចទឹកឃ្មុំទេ ដោយគេប្រើសកម្មភាពដើម្បីបញ្ជាក់ក្តីស្រឡាញ់របស់គេទៅវិញ។ ប៉ុន្តែបើមនុស្សប្រុសដែលសាវ៉ា នឹងចូលចិត្តនិយាយពាក្យផ្អែមដូចជាស្ករអញ្ចឹង ដើម្បីលួងអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្ន កុំងាយចាញ់បោកគេឲ្យសោះ៕