បើសិនជាអ្នកចង់ឲ្យស្បែកកាន់តែមើលទៅនៅវ័យក្មេងរហូត ចូរចាប់ផ្តើមជាមួយនឹងទម្លាប់មួយដែលអាចការពារស្បែក និងរក្សាវាឲ្យមានសុខភាពល្អ និងភ្លឺថ្លា។ ដើម្បីអាចធ្វើបែបនេះបាន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- លាបឡេការពារកម្តៅព្រះអាទិត្យជាប្រចាំថ្ងៃ ចូរនៅតែក្នុងម្លប់ និងពាក់មួកដែលអាចការពារស្បែកពីការខូចខាតរបស់ព្រះអាទិត្យ។
- ចូរផ្តល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ។ ចូរប្រើប្រាស់ក្រែមផ្តល់សំណើមដល់រាងកាយ និងមុខ ព្រមទាំងប្រើប្រេងលាបបបូរមាត់ផង
- ចូរលាងសម្អាតស្បែកជាមួយនឹងសាប៊ូមានជាតិកាត់តិចតួច និងទឹកក្តៅឧណ្ហៗមួយថ្ងៃពីរដង ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនត្រូវប្រើវិធីដុសស្បែកឡើយ
- កុំជក់បារី តែត្រូវញ៉ាំអាហារសម្បូរជីវជាតិ ជាពិសេសខ្លាញ់ផ្តល់សុខភាព ប្រូតេអ៊ីនសុទ្ធ បន្លែ និងផ្លែឈើ
- ចូរប្រាកដថា អ្នកគេបានគ្រប់គ្រាន់ជារៀងរាល់យប់៕