ការឆ្លងថ្ងៃពិសេសជាមួយមនុស្សដែលខ្លួនស្រលាញ់គឺជារឿងដែលធ្វើឱ្យមនុស្សមានគូមានសេចក្តីសុខបំផុត ប៉ុន្តែតើគួរតែឆ្លងដូចម្តេចទើបអាចធ្វើឱ្យមានភាពអណ្តែតអណ្តូងនោះ?
ដាក់កាដូរនៅក្បែរគេ
ក្តីស្រមៃរបស់មនុស្សភាគច្រើនសុទ្ធតែចង់បានសង្សារដែលជាលោកតាណូអែលដែលចាំយកកាដូរឱ្យគេនៅថ្ងៃChristmas។ ដូចនេះមិនថាស្រី ឬប្រុសទេ អ្នកអាចឆ្លៀតពេលដែលសង្សារអ្នកគេង អ្នកអាចយកកាដូរដាក់នៅក្បែរខ្នើយរបស់គេ។ នៅពេលដែលគេក្រោកឡើង គេនឹងសប្បាយចិត្តបំផុត ព្រោះមានកាដូរដែលធ្វើឲ្យគេភ្ញាក់ផ្អើរខ្លាំង។
បរិភោគអាហារដែលឆ្ងាញ់
អ្នកអាចចេញពីធ្វើការ រួចនាំបបួលគ្នាទៅបរិភោគអាហារដែលឆ្ងាញ់ទាំងពីរនាក់ ដោយអាចពិសារអាហារបែបជាឈុត ដើម្បីឱ្យសង្សារអ្នកទទួលបានភាពរំភើបពីអ្នក។ ដូចនេះ អ្នកទាំងពីរនឹងចងចាំមិនភ្លេចឡើយរាល់សកម្មភាពរបស់អ្នកដែលធ្វើដល់គ្នា។
ទៅផ្សារទំនើប
អ្នកអាចដើរផ្សារលេងជាមួយគ្នាបាន ទោះបីទង្វើនេះសាមញ្ញ ប៉ុន្តែអាចធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍សប្បាយ និងរំភើបចិត្តបាន ដោយអ្នកចេះនាំគ្នាដើរលេងនៅថ្ងៃពិសេសបែបនេះ។
មើលគុននៅផ្ទះ
ចុងក្រោយអ្នកទាំងពីរអាចត្រឡប់មកផ្ទះវិញរួចមើលគុនដែលទាក់ទងនឹងថ្ងៃពិសេសជាមួយគ្នា ដោយកំដរគ្នាមើលឱ្យចប់ នេះក៏ជាទង្វើដែលអាចធ្វើឱ្យអ្នកទាំងពីរមានភាពរំភើប និងអណ្តែតអណ្តូងដូចគ្នា។ ដូចនេះ អ្នកអាចសាកល្បងបានតាមវិធីទាំងនេះ៕