ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សស្រីដែលធ្វើឲ្យបុរសមិនហ៊ាននៅជិតទេ។ តើមានបុគ្គលណាខ្លះទៅ?
1. អ្នកមិនគួរធ្វើជានារីដែលមានអំណួតលើខ្លួនជ្រុលនោះទេ ព្រោះអាចធ្វើឲ្យបុរសមិនមកជិតអ្នកឡើយ។ មនុស្សស្រីប្រភេទនេះ មិនត្រឹមតែមិនមានសង្សារទេ ថែមទាំងមិនអាចមានមិត្តភក្តិទៀតផង ដោយសារតែចរិតអំណួតមួយនេះ។
2. អ្នកមិនគួរធ្វើជានារីដែលត្រួតពិនិត្យគ្រប់មុខ ដោយចាំតែចាប់កំហុស មិនលើកលែងសូម្បីតែមួយរឿងនោះទេ។ មនុស្សស្រីប្រភេទនេះ គ្មាននរណាចង់នៅជិតទេ ព្រោះនៅពេលដែលក្បែរ នឹងធ្វើឲ្យបុរសមិនស្រួលក្នុងចិត្តឡើយ។
3. នារីដែលចូលចិត្តរិះគន់អ្នកដទៃ ក៏ធ្វើឲ្យបុរសធុញ ហើយមិនចូលចិត្តដែរ ព្រោះមនុស្សស្រីប្រភេទនេះ ពិបាករស់នៅជាមួយគ្នាណាស់។ គេអាចទើសភ្នែកគ្រប់រឿង ដោយធ្វើឲ្យគ្មាននរណាអាចមកជិតខ្លួនគេបានឡើយ។
4. មនុស្សស្រីដែលតែងធ្វើខ្លួនជាបុគ្គលខ្លាំង នឹងបណ្តេញបុរសចេញពីអ្នកអស់ គ្មានសល់មួយឡើយ។ ដូចនេះ ទោះបីជាអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏មិនគួរបញ្ចេញមកក្រៅច្រើនដែរ ទើបអាចមានអ្នកតាមស្រឡាញ់អ្នក។
5. នារីដែលតែងតែឲ្យអ្នកដទៃស្របតាមខ្លួន ដោយពេលគេប្រឆាំង បែរជាស្អប់ និងមិននិយាយរកគេ នោះនឹងមិនអាចរកបានសង្សារអស់មួយជីវិត។ មនុស្សស្រីប្រភេទនេះ មិនត្រឹមតែគ្មាននរណាស្រឡាញ់ទេ ថែមទាំងគ្មាននរណាចង់រាប់រកទៀតផង។
6. ការប្រកាន់គំនិតខ្លួនខ្លាំងពេក នឹងធ្វើឲ្យបុរសមិនពេញចិត្តខ្លាំង ទោះអ្នកស្អាតដូចទេពអប្សរ ក៏គ្មាននរណាមកញ៉ែអ្នកដែរ ព្រោះអ្នកមិនចេះទទួលយកគំនិតអ្នកដទៃមកពិចារណា ដោយប្រកាន់តែគំនិតខ្លួនគឺអស្ចារ្យ។
7. មនុស្សស្រីដែលពិបាកគ្រប់គ្រងអារម្មណ៍ ដោយតែងតែមួលម៉ៅគ្រប់ពេល គ្មានមនុស្សប្រុសណាស្រឡាញ់អ្នកឡើយ ព្រោះនៅពេលដែលគេរស់នៅជាមួយអ្នក គ្មានសុភមង្គលទេ ដោយមានតែរឿងឈ្លោះរាល់ថ្ងៃតែប៉ុណ្ណោះ៕