ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការផ្តល់ក្តីស្រឡាញ់ដល់កូន។ តើមានវិធីបែបណាខ្លះទៅ?
1. អ្នកគួរតែស្តាប់កូននិយាយឲ្យបានម៉ត់ចត់គ្រប់រឿងនៅពេលដែលគេយកមកប្រាប់អ្នក ព្រោះការយកចិត្តទុកដាក់ស្តាប់នេះ ជាការគោរពកូន ថែមទាំងធ្វើឲ្យកូនយល់ពីអារម្មណ៍ដែលអ្នកស្រឡាញ់គេ។ ជាពិសេស ការស្តាប់នេះ អាចធ្វើឲ្យអ្នកអាចដឹងពីបញ្ហា ហើយដោះស្រាយ និងអប់រំកូនឲ្យដើរផ្លូវត្រូវបានទាន់ពេល។
2. មុនពេលដែលឲ្យកូនចូលគេង អ្នកគួរតែអានសៀវភៅរឿងនិទានដល់កូន ព្រោះការអាននេះ អាចជាពេលវេលាដែលអ្នកអាចអប់រំគេដោយយករឿងនិទានមកនិយាយ។ ការធ្វើបែបនេះ មិនត្រឹមតែអាចធ្វើឲ្យកូនមានចំណេះទេ ថែមទាំងអាចធ្វើឲ្យកូនទទួលបានក្តីស្រឡាញ់គ្រប់គ្រាន់ទៀតផង។
3. ចុងក្រោយ អ្នកគួរតែថើបថ្ងាសកូន ព្រោះនេះជាទង្វើដែលអាចបង្ហាញកូនថា អ្នកស្រឡាញ់គេ និងយកចិត្តទុកដាក់ចំពោះគេ។ នៅពេលដែលគេអាចទទួលបានក្តីស្រឡាញ់ គេនឹងមានអារម្មណ៍សុវត្ថិភាព។ ដូចនេះ គេនឹងអាចក្លាយជាអ្នកមានជាមិនខានឡើយ ដោយសារតែការជោគជ័យរបស់កូន៕