ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលនារីអាចប្រឈមមុខក្រោយពេលដែលពាក់ស្បែកជើងកែវយូរ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកពាក់ស្បែកជើងកែងដែលខ្ពស់ច្រើន វានឹងអាចប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកអាចប្រឈមមុខនឹងអាការៈពិបាកមានផ្ទៃពោះ ឈឺពោះពេលមករដូវ ឬពិបាកសម្រាលកូនជាដើម។ ជាពិសេស ចំពោះនារីដែលទើបនឹងពេញវ័យ ស្បូនមិនទាន់ដំណើរកាល្អទេ បើអ្នកពាក់ស្បែកជើងកែងច្រើន នឹងអាចប៉ះពាល់ដល់ស្បូនយ៉ាងលឿនជាទីបំផុត។ ដូចនេះ ប្រសិនជាអ្នកមិនចង់ប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងរោគស្ត្រី អ្នកគួរតែចៀសកុំពាក់ស្បែកជើងកែងយូរឲ្យសោះ ឬមិនពាក់តែម្តង។ ប្រសិនជាអ្នកត្រូវតែពាក់ដោយខានពុំបាន អ្នកគួរតែពាក់ស្បែកជើងកែងដែលមិនខ្ពស់ជាង១២.៧ មីលីម៉ែត្រ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ ម្យ៉ាងទៀត ស្បែកជើងកែងដែលចោតខ្លាំង ក៏អ្នកមិនគួរពាក់ដែរ ព្រោះវាសុទ្ធតែអាចបំផ្លាញស្បូនអ្នកជាទីបំផុត ដោយធ្វើឲ្យអ្នកមិនដឹងខ្លួនឡើយ៕