យើងខ្ញុំបានរៀបរាប់ប្រាប់អ្នកពីឆ្នាំទាំង៦ដែលគួរតែយកកូនឆ្នាំអ្វីរួចមកហើយនៅអត្ថបទមុនៗ ដូចនេះប្រសិនជាអ្នកចង់ស្វែងយល់ អ្នកអាចចូលទៅមើលម្តងទៀតបាននៅក្នុងគេហទំព័ររបស់យើងខ្ញុំ។ ហើយថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកនូវឆ្នាំបន្ត គឺឆ្នាំមមីគួរតែយកកូនដែលមានឆ្នាំណាខ្លះទៅ?
នៅពេលដែលអ្នកកើតចំឆ្នាំមមី អ្នកគួរតែយកកូនដែលមានឆ្នាំខាល មមែ និងឆ្នាំច ព្រោះកូនដែលមានឆ្នាំទាំង៣ខាងលើនេះ ជាកូនដែលអាចធ្វើឲ្យជីវិតអ្នកមានពន្លឺកាន់តែភ្លឺ។ ក្រោយពេលដែលកូនកើតចេញមក មុខរបរអ្នកនឹងកាន់តែធ្វើកាន់តែធំ លាភសំណាងនឹងកាន់តែច្រើន។ ប្រសិនជាគ្រួសារអ្នកជាគ្រួសារដែលមិនសូវមាន នោះក្រោយពេលដែលកូនចាប់កំណើតចេញមក គេនឹងជួយធ្វើឲ្យមុខរបរអ្នកប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះអ្នកនឹងមានជីវភាពដ៏សុខស្រួលមួយជាមិនខានឡើយ៕