យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Independent បានឲ្យដឹងថា គ្រឿងស្រវឹង និបារីគឺជារឿងដែលផ្តល់នូវការគម្រាមគំហែងដល់សុខភាពមនុស្សធំជាងគេនៅទូរទាំងពិភពលោក ខណៈពេលដែលថ្នាំញៀនក៏ផ្តល់គ្រោះថ្នាក់ដែរ។
អស់រយៈពេលជាច្រើនសតវត្ស៍ហើយដែលថា មនុស្សវ័យកណ្តាលស្ទើតែ ២០ភាគរយបាននិយាយថា ពួកកេកំពុងតែញ៉ាំគ្រឿងស្រវឹងច្រើនៗក្នុងរយៈពេលមួយខែចុងក្រោយនេះ។ មនុស្សវ័យកណ្តាលប្រហែល ១៥ភាគរយជក់បារីរាល់ថ្ងៃ។ ប្រហែល ៤ភាគរយប្រើប្រាស់ថ្នាំញៀន និងតិចជាង ១ភាគរយដែលកំពុងតែប្រើអាភៀន អំហ្វេតាមីន ឬកូកាអ៊ីនក្នុងរយៈពេលមួយឆ្នាំមុន។
ក្នុងចំណោមមនុស្ស ១០០០០០នាក់ជុំវិញពិភពលោក មាន ១១១នាក់ត្រូវបានគេប៉ាន់ស្មានថា ស្លាប់ដោយសារតែមូលហេតុទាក់ទងនឹងបារី ៣៣នាក់ស្លាប់ដោយសារតែមូលហេតុទាក់ទងនឹងគ្រឿងស្រវឹង និង ៧នាក់ស្លាប់ដោយសារតែប្រើថ្នាំញៀន។ នៅទូរទាំងពិភពលោក ចំនួននៃអ្នកមានជំងឺ និងចំនួនស្លាប់មានជាប់ទាក់ទងគ្នានឹងបារី និងគ្រឿងស្រវឹង ហើយវាក៏ច្រើនជាងអ្នកដែលប្រើថ្នាំញៀនដែរ។
ការរកឃើញទាំងនេះមិនគួរណាយល់មិនត្រឹមត្រូវថា ថ្នាំញៀនគឺជាការប្រើប្រាស់មួយដែលមានសុវត្ថិភាពជាងនោះទេ។ ថ្នាំភាគច្រើនត្រូវបានគេដឹងថាមានការប្រឈមមុខធ្ងន់ធ្ងររួមទាំង ការប្រឈមមុខរយៈពេលវែង ដែលវាមិនទាន់មានការយល់ដឹងច្បាស់នៅឡើយទេ។ ឧទាហរណ៍ ឥទ្ធិពលនៃថ្នាំញៀនប្រហែលជាកើតឡើងលើសុខភាពផ្លូវចិត្តផង៕