ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីប្រើចេកមកធ្វើជាម៉ាសបិតមុខ។ តើមានវិធីធ្វើបែបណាខ្លះទៅ?
ក្រោយពេលដែលអ្នកប្រើម៉ាសចេករួច អ្នកនឹងឃើញស្បែកអ្នកប្រែជាខុសពីធម្មតា ដោយស្បែកអ្នកប្រែជាម៉ត់រលោង ព្រោះតែសារធាតុទាំងឡាយដែលមានក្នុងនោះ ព្រមទាំងវីតាមីនផងដែរ។ ជាពិសេស ស្បែកអ្នកនឹងប្រែជាស ព្រមទាំងអាចជួយបំបាត់ស្នាមជ្រួញទៀតផង។ ដូចនេះ អ្នកអាចសាកល្បងប្រើរូបមន្តមួយនេះបាន។ អ្នកអាចយកចេកចំនួនមួយផ្លែ ដោយបកសំបកចេញ រួចកិនឲ្យម៉ត់។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខអ្នកបាន ដោយទុកចំនួន១៥នាទីទើបលាងចេញ។ នៅពេលដែលអ្នកប្រើម៉ាសចេកនេះ អ្នកមិនគួរទុកយូរពេកឡើយ ព្រោះចេកអាចខ្មៅបានក្រោយពេលដែលបករួច។ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នក្នុងការប្រើ ដោយគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន៕