ប្រសិនជាអ្នកចង់ដឹងថាចរិតរបស់មនុស្សប្រុសម្នាក់ល្អ ឬមិនល្អ អ្នកអាចមើលបានដោយប្រើពេលតែ១០នាទីប៉ុណ្ណោះ។ តើមានអ្វីខ្លះទៅ?
1. បុរសម្នាក់ដែលរក្សាមិត្តភាពល្អជាមួយនឹងមិត្តតាំងពីក្មេង អាចនិយាយបានថាជាបុគ្គលដែលមានចិត្តស្មោះ។ ប៉ុន្តែគេអាចជាបុរសដែលមិនងាយទទួលយករឿងថ្មី។ ដូចនេះ បើអ្នកចង់នៅជាមួយគ្នា អ្នកត្រូវតែមានចិត្តអំណត់។
2. មនុស្សប្រុសដែលចូលចិត្តហាត់ប្រាណដោយរត់ ឬហែលទឹក ជាបុគ្គលដែលចូលចិត្តនៅម្នាក់ឯង។ ចំពោះអ្នកដែលចូលចិត្តទាត់បាល់ ឬបោះបាល់ ជាបុរសដែលចូលចិត្តប្រជែងជាមួយអ្នកដទៃ។ ចំណែក អ្នកដែលមិនចូលចិត្តហាត់ប្រាណ ជាបុគ្គលដែលឆាប់ប្រតិកម្ម។ ដូចនេះ អ្នកអាចមើលដឹងចិត្តមនុស្សប្រុសតាមការចូលចិត្តរបស់គេបាន។
3. អ្នកក៏អាចមើលដឹងតាមការកម្ម៉ង់ម្ហូបរបស់គេដែរ។ បើគេចូលចិត្តកម្ម៉ង់ម្ហូបដដែរៗ ជាបុគ្គលដែលមិនហ៊ានប្រថុយទេ ដោយធ្វើតាមលំដាប់លំដោយ។ ប៉ុន្តែបើបុរសម្នាក់ចូលចិត្តកម្ម៉ង់ម្ហូបដែលថ្មី នោះគេជាបុគ្គលដែលចូលចិត្តបង្កើតថ្មី។
4. អ្នកអាចមើលដឹងតាមសារដែលគេផ្ញើ។ បើគេចូលចិត្តទូរស័ព្ទមករកអ្នក មានន័យថា គេជាបុគ្គលដែលត្រង់។ ប៉ុន្តែបើគេចូលចិត្តផ្ញើសារជាអក្សរនិយាយជាមួយអ្នក មានន័យថា គេចង់ឲ្យអ្នកយកចិត្តទុកដាក់ចំពោះគេ។ ដូចនេះ អ្នកអាចមើលដឹងចរិតរបស់គេតាមបណ្តាញសង្គមបាន។
5. ប្រសិនជាពេលស្ទះ គេប្រែជាមានចរិតមួលម៉ៅ មានន័យថា គេជាបុគ្គលដែលឆេវឆាវ។ ប៉ុន្តែបើគេនៅស្ងៀម មានន័យថា គេជាបុគ្គលដែលអាចគ្រប់គ្រងអារម្មណ៍ខ្លួនបានល្អ មិនងាយមួលម៉ៅឡើយ។
6. បុរសដែលនិយាយលឿន ជាបុគ្គលដែលមានចរិតរាងរឹង ដោយអាចប្រកាន់គំនិតខ្លួនខ្លាំង។ ប៉ុន្តែបើមនុស្សប្រុសដែលនិយាយយឺតៗមួយៗ ជាបុគ្គលដែលមានចរិតម៉ត់ចត់ ដោយធ្វើអ្វីក៏ល្អិតល្អន់ដែរ។
7. អ្នកអាចមើលតាមសម្លៀកបំពាក់របស់គេបាន។ បើគេចូលចិត្តពាក់អាវយឺត មានន័យថាគេជាបុគ្គលដែលចូលចិត្តជីវភាពបែបសាមញ្ញ។ ប៉ុន្តែបើគេចូលចិត្តពាក់អាវធំ មានន័យថា គេជាបុរសដែលពូកែរកលុយ។ ដូចនេះ អ្នកអាចមើលដឹងថា អ្នកគួរតែរាប់អានជាមួយបុរសម្នាក់នេះឬទេ តាមវិធីខាងលើបាន៕