ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើម៉ាសបិតមុខប៉េងប៉ោះ។ តើមានរបៀបធ្វើបែបណាខ្លះទៅ?
នៅក្នុងប៉េងប៉ោះមានផ្ទុកវីតាមីនសេខ្ពស់ វីតាមីនE ព្រមទាំងសារធាតុជាច្រើនទៀត ដែលអាចជួយធ្វើឲ្យស្បែកអ្នកប្រែជាស ស្នាមអ៊ុចខ្មៅនឹងប្រែជាមិនខ្មៅ ថែមទាំងជួយប៉ូវជាតិទឹកក្នុងស្បែកអ្នកទៀតផង។ ជាពិសេស ស្បែកអ្នកនឹងមិនងាយក្លាយជាស្បែកចាស់ឡើយ ដោយធ្វើឲ្យស្បែកអ្នកទន់ណាស់។ អ្នកអាចយកប៉េងប៉ោះលាងឲ្យស្អាតរួចចិតក្បាលវាចេញ ហើយកិនឲ្យម៉ត់។ បន្ទាប់មក អ្នកអាចលុបមុខឲ្យស្អាត ហើយលាបលើមុខអ្នក ដោយទុកចំនួន១៥ ទើបលាងចេញជាការស្រេច។ ក្រោយពេលអ្នកប្រើម៉ាសបិតមុខនេះរួច ស្បែកមុខអ្នកនឹងប្រែជាស តឹង ម៉ត់ រលោង ថែមទាំងអាចផ្ចិតរន្ធញើសទៀតផង។ ប៉ុន្តែអ្នកដែលមានស្បែកឆាប់ប្រិកម្ម គួរតែប្រើរូបមន្តនេះដោយប្រយ័ត្ន ទើបមិនប៉ះពាល់ដល់ស្បែកអ្នក៕