ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីដំណាក់កាលដែលងាយកើតមានការរួមភេទណាស់ ថែមទាំងអាចធ្វើឲ្យមានអារម្មណ៍សប្បាយទៀតផង។ តើមានពេលណាខ្លះទៅ?
1. នៅពេលដែលអ្នកទាំងពីរមានអារម្មណ៍ល្អ នោះនឹងងាយកើតមានអារម្មណ៍ដែលចង់រួមភេទណាស់បើអ្នកនៅជិតគ្នា។ ដូចនេះ ការរួមភេទនេះ នឹងអាចប្រព្រឹត្តទៅបានសប្បាយរីករាយ ព្រោះអ្នកទាំងពីរបានយល់ព្រមគ្នាច្បាស់លាស់។
2. នៅពេលដែលអ្នកទាំងពីរមានសុខភាពល្អ នោះអ្នកនឹងងាយធ្វើឲ្យម្ខាងទៀតកើតមានអារម្មណ៍ចង់រួមភេទណាស់។ ដូចនេះ នៅពេលដែលព្រឹត្តិការណ៍នេះកើតឡើង អ្នកនឹងអាចលេងជាមួយគ្នាយ៉ាងសប្បាយ ដោយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ។
3. អាកាសធាតុល្អ ក៏អាចទាក់ទាញឲ្យមនុស្សចង់រួមភេទដែរ ព្រោះអារម្មណ៍ល្អតាមអាកាសធាតុក្រៅ។ ដូចនេះ អ្នកនឹងអាចបន្ធូរអារម្មណ៍បានទាំងកាយ និងចិត្ត ដោយធ្វើឲ្យអាចបង្កើនមនោសញ្ចេតនាអ្នកបាន។
4. នៅពេលដែលអ្នកទាំងពីរស្ថិតក្នុងបរិយាកាសស្ងៀមស្ងាត់ នោះអ្នកនឹងមានអារម្មណ៍ស្ងប់ មិនងាយផ្ទុះកំហឹងឡើយ។ ដូចនេះ ក្នុងពេលនេះហើយដែលអាចធ្វើឲ្យអ្នកទាំងពីរអាចចូលក្នុងដំណាក់កាលរួមភេទបាន។
5. រឿងភាគ ក៏អាចធ្វើឲ្យអ្នករួមភេទជាមួយគ្នាដែរ ព្រោះវាបានទាក់ទាញអ្នកដោយមិនដឹងខ្លួនឲ្យធ្វើរឿងនេះ។ ដូចនេះ បើអ្នកមិនចង់ឲ្យកើតមានការរួមភេទនេះ អ្នកមិនគួរមើលរឿងរ៉ូម៉ែទិចឡើយ៕