ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យស្នេហាអ្នកមិនងាយបែកបាក់។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែរៀនចេះយកចិត្តទុកដាក់ចំពោះឪពុកម្តាយរបស់គេ ដោយអ្នកអាចតែងទូរស័ព្ទទៅសួរសុខទុក្ខពួកគាត់ ដើម្បីឲ្យគាត់ទទួលបានអារម្មណ៍កក់ក្តៅពីអ្នក។ ជាពិសេស នៅពេលដែលមានបុណ្យទានម្តងៗ អ្នកអាចទិញកាដូរទៅជូនគាត់ផងដែរ។ ការធ្វើបែបនេះ ដើម្បីបញ្ជាក់តាមសកម្មភាពថា អ្នកពិតជាបារម្ភចំពោះពួកគាត់មែន។ ដូចនេះ ស្នេហាអ្នកនឹងអាចដើរបានយូរអង្វែងជាមិនខានឡើយ។
2. នៅពេលដែលមានរឿងកើតឡើង ឬមានបញ្ហាម្តងៗ អ្នកគួរតែរៀនចេះប្តូរចិត្តគ្នាគិត មានន័យថា អ្នកគួរតែដាក់ចិត្តអ្នកលើចិត្តគេ ទើបអ្នកអាចដឹងពីអារម្មណ៍របស់គេ។ ដូចនេះ បញ្ហាអ្នកនឹងងាយបញ្ចប់ ដោយគ្មានអ្វីអាចជារនាំងសម្រាប់រារាំងអ្នកទាំងពីរឲ្យស្រឡាញ់គ្នាបានយូរឡើយ។
3. អ្នកគួរតែយកចិត្តទុកដាក់ចំពោះគូស្នេហ៍ ដោយនៅពេលដែលគេត្រូវការអ្នកឲ្យនៅក្បែរ អ្នកគួរតែនៅក្បែរដើម្បីលើកទឹកចិត្តគេ។ ការធ្វើបែបនេះ នឹងមិនងាយធ្វើឲ្យចិត្តគេបែកពីអ្នកឡើយ។ ដូចនេះ អ្នកគួរតែធ្វើឲ្យបានមួយចំណុចក្នុងចំណោម៣នេះ ប៉ុន្តែបើអ្នកអាចធ្វើបានទាំងអស់ រឹតតែល្អ ព្រោះវាជាធានារ៉ាប់រងសម្រាប់ស្នេហាអ្នក៕