សម្រស់ បង្កើតទំនុកចិត្ត ហើយទំនុកចិត្ត ធ្វើឲ្យមានភាពស្រស់ស្អាត។
សម្រស់ → ទំនុកចិត្ត → ជោគជ័យ → សុភមង្គល!
អំណាចនៃការតុបតែងមុខ អាចបំភ្លឺ និងលើកទឹកមុខគ្រប់ស្ត្រីទាំងអស់ ដែលធ្វើឲ្យស្ត្រីស័ក្តសមនឹងទទួលបានការគោរព និងការកោតសរសើរ។
នៅពេលដែលស្ត្រីមានរូបរាងស្រស់ស្អាត នោះរឿងដ៏អស្ចារ្យនឹងកើតឡើង។
ឧទាហរណ៍ នៅក្នុងក្រុមហ៊ុន បើនាងជាមនុស្សស្រីស្អាតម្នាក់ … មនុស្សភាគច្រើនចាប់ផ្តើមយកចិត្តទុកដាក់ និងឲ្យតម្លៃនាង ស្តាប់ពាក្យសម្តីនាង ហើយក៏អាចនឹងសួរយោបល់នាងផងដែរ។ នាងនឹងកាន់តែមានទំនុកចិត្ត ហើយវានឹងធ្វើឲ្យនាងកាន់តែអស្ចារ្យ និងមានតម្លៃក្នុងភ្នែកមនុស្សគ្រប់គ្នា។ នៅពេលដែលទំនុកចិត្តរបស់នាងកាន់តែកើនឡើង នោះការគោរពដែលនាងទទួលបាន គឺស្ទើរតែនៅគ្រប់ទីកន្លែង មិនថាកន្លែងធ្វើការ នៅផ្ទះ ឬកន្លែងសារធារណៈនោះទេ។
សម្រស់ ធ្វើមនុស្សស្រីហ៊ាន មានការជឿជាក់ និងមានចិត្តក្លាហាន។ នាងបានរកឃើញថានាងអាចធ្វើអ្វីបានទាំងអស់។ ជីវិតរបស់នាងមានភាពប្រសើរឡើងតាមគ្រប់មធ្យោបាយ។
ប៉ុន្តែ នេះមិនមែនមានន័យថា មនុស្សស្រីមុខមិនសូវស្អាតគ្មានតម្លៃនោះទេ។ ដូច្នេះ ក្នុងនាមជាមនុស្សស្រីអ្នកគួរសិក្សាស្វែងយល់ និងអភិវឌ្ឍន៍ខ្លួន និងចំណេះដឹងឲ្យបានល្អ ពីព្រោះ មានតែសម្រស់ តែក្នុងខ្លួនគ្មានអ្វីនោះ ក៏វាមិនអាចទៅរួចដែរ៕