ស្បែករបស់មនុស្សយើងប្រហែលជារងការប៉ះពាល់ច្រើន ដែលអាចធ្វើឲ្យវាមើលទៅកាន់តែចាស់ជាងមុនដូចជា ពន្លឺព្រះអាទិត្យ ការបំពុលបរិយាកាស និងផលិតផលថែរក្សាស្បែកដែលគ្រោះថ្នាក់។ ប៉ុន្តែមានរឿងជាច្រើន ដែលអ្នកអាចធ្វើបានដើម្បីថែរក្សាស្បែកឲ្យនៅមើលទៅក្មេងជាងមុនបានដូចជា៖
- លាបឡេការពារកម្តៅព្រះអាទិត្យជារៀងរាល់ថ្ងៃ ទោះបីជាអ្នកមិនទៅលេងសមុទ្រ ឬហែលទឹកក៏ដោយ
- កុំជក់បារី កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
- ហាត់ប្រាណទៀងទាត់
- ចូរចៀសវាងការធ្វើទឹកមុខដដែលៗច្រើនដងដូចជា ធ្វើមុខជ្រួញ ឬគេច្របាច់មុខជាដើម
- លាងសម្អាតស្បែកថ្នមៗ និងចៀសវាងការប្រើផលិតផលដុសស្បែកដែលគ្រោះថ្នាក់។ ចូរលាងសម្អាតមុខនៅពេលព្រឹក មុនពេលគេង និងក្រោយពេលបែកញើសខ្លាំង និងត្រូវលាបជាមួយនឹងក្រែមផ្តល់សំណើមជានិច្ចផង
- ចូរចៀសវាងផលិតផលទាំងឡាយណាដែលធ្វើឲ្យមានអារម្មណ៍រមាស់ៗ ឬក្រហាយៗ ព្រោះវាច្រើនតែធ្វើឲ្យស្បែករលាក៕