ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសុបិន្តដែលលួចប្រាប់អ្នកថា អ្នកជិតមានគូហើយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកសុបិន្តឃើញបុរសដែលអ្នកធម្មតាមិននិយាយជាមួយ ហើយមើលក៏មិនមើល តែបែរជាមកសុំស្នេហ៍អ្នក នោះមានន័យថា គូជិតមកដល់ហើយ ដោយអ្នកអាចត្រៀមខ្លួនដើម្បីទទួលបាន។
2. បើអ្នកសុបិន្តឃើញត្រីលោតចេញពីទឹក មកនៅចំពោះមុខអ្នក ដោយប្រលែងលេងជាមួយអ្នក ជាអត្ថន័យបង្កប់ប្រាប់អ្នកថា មានមនុស្សពេញចិត្តនឹងអ្នកហើយ។ មនុស្សប្រុសម្នាក់នោះ នឹងមកសារភាពស្នេហ៍ប្រាប់អ្នកនៅថ្ងៃណាមួយជាមិនខានឡើយ។
3. ប្រសិនជាអ្នកសុបិន្តឃើញមានបុរសម្នាក់មកលាងដៃឲ្យអ្នក នោះមានន័យថាកំពុងតែមានមនុស្សពេញចិត្តនឹងអ្នកហើយ គ្រាន់តែអ្នកមិនដឹងតែប៉ុណ្ណោះ។ ដូចនេះ អ្នកអាចធ្វើការសង្កេតមនុស្សនៅជុំវិញខ្លួនបាន បើអ្នកពេញចិត្តដែរ អ្នកអាចសាកល្បងរាប់អានជាមួយគ្នាបាន។
4. នៅពេលដែលអ្នកសុខៗសុបិន្តឃើញ អ្នកហិតបានក្លិនក្រអូបរបស់ផ្កាដែលអ្នកពេញចិត្ត ឬក្លិនទឹកអប់ដែលអ្នកចូលចិត្ត នោះមានន័យថា មានបុរសចង់ចូលមកជិតខ្លួនអ្នកហើយ។ ដូចនេះ អ្នកអាចក្តាប់ឱកាសឲ្យជាប់បាន។
5. បើអ្នកស្រាប់តែសុបិន្តឃើញបងប្អូនដែលចែកឋានទៅនិយាយរឿងមង្គលរបស់អ្នក នោះមានន័យថា អ្នកជិតមានគូមែនទែនហើយ។ ដូចនេះ អ្នកគួរតែត្រៀមចិត្ត ត្រៀមកាយទុកជាមុខ ដើម្បីអាចសង្កេតបានច្បាស់ថាតើគេជាបុរសដែលអ្នកចង់នៅជាមួយឬទេ៕