ប្រសិនជាអ្នកចង់ថែរក្សាស្បែករបស់អ្នកឲ្យនៅក្មេង មិនងាយជ្រួញ អ្នកអាចអនុវត្តតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែគេចឲ្យឆ្ងាយពីការត្រូវកម្តៅថ្ងៃ ព្រោះស្បែកដែលងាយចាស់ ហើយជ្រួញ សុទ្ធតែបណ្តាលមកពីការស្ថិតក្រោមពន្លឺថ្ងៃយូរ។ ដូចនេះ ពនៅពេលដែលពន្លឺព្រះអាទិត្យកំពុងក្តៅខ្លាំង អ្នកមិនគួរចេញក្រៅឡើយ ដើម្បីអាចការពារស្បែកបានល្អ។
2. នៅពេលដែលអ្នកស្ថិតក្នុងចន្លៅអាយុពី៣០ទៅ៤០ឆ្នាំ អ្នកគួរតែប្រើផលិតផលការពារស្បែក ព្រោះបើអ្នកមិនប្រើនៅពេលនោះ ស្បែកអ្នកនឹងឆាប់ចាស់ជាទីបំផុត។ ដូចនេះ អ្នកគួរតែប្រើឲ្យបានល្អ ទើបស្បែកអ្នកនៅក្មេងជានិច្ច។
3. អ្នកគួរតែញ៉ាំពពួកត្រីឲ្យបានច្រើន ព្រោះសាច់ត្រី អាចជួយធ្វើឲ្យស្បែកអ្នកមានលក្ខណៈម៉ត់ និងរលោង ហើយមិនងាយជ្រួញនោះទេ។ ដូចនេះ អ្នកគួរតែពិសារត្រីឲ្យច្រើនជាងសាច់ ទើបល្អទាំងសុខភាព និងសម្រស់របស់អ្នក។
4. អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលមានពណ៌លឿង និងក្រហម ដោយមានដូចជា ដំឡូងផ្អែម ការ៉ុត និងបន្លែដែលមានពណ៌បៃតង ព្រោះអាហារទាំងនេះ អាចធ្វើឲ្យស្បែកថ្មីងាយកើតឡើង។ ដូចនេះ អ្នកនឹងមិនមានស្បែកដែលចាស់មុនអាយុនោះទេ។
5. អ្នកគួរតែគេងឲ្យគ្រប់ ព្រោះការគេងគ្រប់ម៉ោងនេះ ជាឱសថដ៏ល្អក្នុងការធ្វើឲ្យសម្រស់អ្នកនៅតែស្អាតជានិច្ច។ ដូចនេះ មិនថាអ្នករវល់យ៉ាងណាទេ ដល់ពេលចូលគេង អ្នកគួរតែគេង ដើម្បីសម្ជស្សរបស់អ្នក។
6. អ្នកមិនគួរតែងធ្វើមុខជ្រួញនោះទេ ព្រោះនៅពេលដែលអ្នកធ្វើមុខបែបនេះយូរ ស្បែករបស់អ្នកនឹងឆាប់ជ្រួញ។ ដូចនេះ អ្នកគួរតែធ្វើមុខធម្មតា ដើម្បីកុំឲ្យប៉ះពាល់ដល់ស្បែកអ្នក៕