យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Daily Mirror បានឲ្យដឹងថា បុរសដែលមានការងារត្រូវការប្រើកម្លាំងបាយច្រើនគឺប្រឈមនឹងការឆាប់ស្លាប់ខ្ពស់ជាងការងារដែលមិនមានភាពសកម្មរហូតដល់ ១៨ភាគរយ។ ការរឃើញដ៏ភ្ញាក់ផ្អើលមួយនេះបានមកពិការរំលឹកឡើងវិញទៅលើការសិក្សាចំនួន ១៧ដែលមានមនុស្សចូលរួមប្រមាណច្រើនជាង ១៩០០០០នាក់។ បុរសដែលធ្វើការត្រូវការប្រើសកម្មភាពរាងកាយខ្លាំងត្រូវបានគេរកឃើញថា ទំនងជាឆាប់ស្លាប់ជាងអ្នកដែលមិនសូវមានភាពសកម្មបែបនេះ។ រឿងនេះមិននិយាយដល់មនុស្សស្រីឡើយ។
បុរសមិនគួរណាត្រូវបានលើកទឹកចិត្តពីការហាត់ប្រាណតាមរយៈការរកឃើញនេះឡើយ ព្រោះវាទំនងជាមានកត្តាផ្សេងៗទៀតជះឥទ្ធិពលទៅលើលទ្ធផលនៃការសិក្សាដែរ។ ឧទាហរណ៍ បុរសដែលមានសកម្មភាពរាងកាយខ្លាំងក៏ប្រហែលជាជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើន ឬមានរបបអាហារមិនផ្តល់សុខភាព ហើយរឿងនេះអាចប៉ះពាល់ដល់លទ្ធផលនៃការសិក្សាបាន។
វាមិនមែនជាការពិតដែលត្រូវបញ្ជាក់ថា បុរសដែលធ្វើការប្រើកម្លាំងបាយខ្លាំងៗទាំងអស់អាចផ្លាស់ប្តូរកម្រិតនៃសកម្មភាពរាងកាយរបស់ពួកគេ និងផ្តល់ដំបូន្មានដល់ពួកគេឲ្យហើយ។ វាទំនងជាមានប្រយោជន៍សម្រាប់បុរសដែលផ្តោតសំខាន់ទៅលើរបៀបរស់នៅទូទៅដែលផ្តល់សុខភាពល្អដូចជា ញ៉ាំអាហារមានតុល្យភាព ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងមិនជក់បារី។ រឿងនេះនឹងជួយឲ្យបុរសមានរូបរាងសមសួន និងសុខភាពល្អបានយូរ៕