ប្រសិនជាអ្នកដឹងច្បាស់ពីកម្រិតជាតិស្ករក្នុងផ្លែឈើនីមួយៗ អ្នកនឹងអាចដឹងថា ផ្លែឈើណា អ្នកគួរញ៉ាំច្រើន ហើយផ្លែឈើណា អ្នកគួរតែពិសារតិច ទើបអាចរក្សារាងអ្នកបានស្អាតយូរ។ តើមានអ្វីខ្លះទៅ?
1. ផ្លែឈើដែលមានផ្ទុកជាតិស្ករចាប់ពី៤% រហូតដល់៧% មានដូចជា ៖ ផ្លែឪឡឹក ស្ត្រប៊ឺរី និងត្រសក់ស្រូវពណ៌ស។
2. ផ្លែឈើដែលមានផ្ទុកជាតិស្ករចាប់ពី៨%រហូតដល់១០% មានដូចជា ៖ ផ្លែសាលី ក្រូចឆ្មារ ឈើរី ត្រសក់ស្រូវ ទំពាំងបាយជូរ និងផ្លែម្នាស់។
3. ផ្លែឈើដែលមានផ្ទុកជាតិស្ករចាប់ពី៩% រហូតដល់១៣% មានដូចជា ៖ ផ្លែប៉ោម ក្រូច ក្រូចឃ្វិច និងផ្លែគូលេន។
4. ផ្លែឈើដែលមានផ្ទុកជាតិស្ករចាប់ពី១៤%ឡើង ឬខ្ពស់ជាងគេ មានដូចជា ៖ ផ្លែទ្រលាប់ ចេក ផ្លែទទឹម និងអំពៅ។ ដូចនេះ ក្រោយពេលដែលអ្នកបរិភោគផ្លែឈើ អ្នកគួរតែស្វែងយល់ឲ្យបានច្បាស់ពីកម្រិតជាតិស្ករក្នុងនោះ ទើបមិនធ្វើឲ្យអ្នកធាត់ខ្លាំងដោយមិនដឹងខ្លួន៕