នៅពេលដែលអ្នកធ្វើការណាត់ជួបគ្នាដំបូងជាមួយនឹងមនុស្សប្រុស អ្នកគួរតែអង្គុយនៅផ្នែកខាងឆ្វេងរបស់គេ ទើបអ្នកអាចទទួលបានអត្ថប្រយោជន៍មួយចំនួន។ តើអ្នកអាចទទួលបានផលអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកអង្គុយនៅទល់មុខគេ អ្នកនឹងមានអារម្មណ៍ថាភ័យ ប៉ុន្តែបើអ្នកអង្គុយនៅចំហៀងខាងឆ្វេងរបស់គេ នឹងអាចបំបាត់អារម្មណ៍មួយនេះ ថែមទាំងអាចធ្វើឲ្យអ្នកជជែកគ្នាបានសប្បាយទៀតផង។
2. នៅពេលដែលអ្នកអង្គុយជិតគេ អ្នកនឹងអាចមើលឃើញទេសភាពដូចគ្នា ដោយជ្រុងណាក៏អាចមើលឃើញដូចគ្នាទាំងអស់ដែរ។ ដូចនេះ អ្នកនឹងមានពាក្យជជែកគ្នាកាន់តែច្រើន ថែមទាំងជជែកយ៉ាងរលូនទៀតផង។
3. បើអ្នកអង្គុយជិតគេ អ្នកនឹងមានអារម្មណ៍ស្និទ្ធស្នាលជាងអង្គុយទល់មុខ ដោយអាចបង្កើនមនោសញ្ចេតនាអ្នកទាំងពីរឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។
4. នៅពេលដែលអ្នកអង្គុយនៅផ្នែកខាងឆ្វេងរបស់មនុស្សប្រុស អ្នកនឹងអាចមើលឃើញច្បាស់ពីចិត្តរបស់គេ ថាតើគេមានចិត្តស្មោះឬទេ ព្រោះមុខឆ្វេងបញ្ចេញច្បាស់ជាងមុខស្តាំ។
5. បើអ្នកអង្គុយនៅផ្នែកខាងឆ្វេងរបស់បុរស អ្នកនឹងអាចទទួលបានការការពារពីគេនៅពេលមានគ្រោះថ្នាក់។ ជាពិសេស ពេលដែលញ៉ាំបាយ គេក៏ងាយចាប់ម្ហូបឲ្យអ្នកដែរ។ ដូចនេះ នៅពេលដែលណាត់ជួបគ្នា អ្នកគួរតែអង្គុយនៅខាងឆ្វេងទើបល្អ៕