ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលលួចប្រាប់អ្នកថា អ្នកជិតដល់ថ្ងៃឆ្លងទន្លេហើយ។ តើមានអ្វីខ្លះទៅ?
1. នៅមុនពេលដែលអ្នកជិតដល់ថ្ងៃកើត អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថាតែងតែឃ្លានជានិច្ច ដោយញ៉ាំប៉ុន្មានដងក៏មិនឆ្អែតដែរ។ ក្រពះអ្នកនឹងរីកធំជាងមុន ព្រោះរាងកាយអ្នកត្រូវការអាហារទាំងនេះ ដើម្បីជាកម្លាំងគ្រប់គ្រាន់សម្រាប់អ្នកម្តាយឲ្យងាយស្រួលសម្រាលកូនចេញមកនៅប៉ុន្មានថ្ងៃខាងមុខ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយបរិភោគមិនចេះចប់ឡើយ។
2. នៅពេលដែលជិតដល់ថ្ងៃកូនចេញពីពោះអ្នកមក អ្នកនឹងតែងតែចូលបន្ទប់ទឹកមិនឈប់ទេ ទោះបីជាមិនបត់ជើងតូច ក៏អ្នកមានអារម្មណ៍ថាចង់នោមដែរ។ តាមពិតទៅ អាការៈនេះកើតឡើង ព្រោះតែកូនជិតចេញមកហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
3. អ្នកនឹងអាចកើតមានអាការៈមួយទៀតគឺ អ្នកនឹងមានអារម្មណ៍ថាពោះមិនស្រួលទេ ដោយឈឺបាត់ៗជានិច្ច ព្រោះកូននៅក្នុងផ្ទៃប្រញាប់ចេញមកក្រៅជូបអ្នកហើយ។ ជាពិសេស ស្បូនអ្នកនឹងអាចចាប់ផ្តើមបើក ហើយចាប់ផ្តើមរីកធំ ដោយអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់បត់ជើងធំផងដែរ។ ដូចនេះ បើមានអាការៈនេះហើយ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យ ព្រោះបើទុកយូរ អាចចេញឈាមក្រហម ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយ និងកូនផងដែរ៕