នៅសហរដ្ឋអាមេរិក មានកុមារអាយុចាប់ពី ១៧ឆ្នាំចុះប្រហែល ៤៧០០០០ កំពុងតែមានជំងឺឆ្គួតជ្រូកជាប់ខ្លួន។ បើសិនជាគ្រួសាររបស់អ្នកមានកុមារដែលកើតជំងឺសរសៃប្រសាទមួយនេះ យកល្អគួរតែរៀបគម្រោងដូចខាងក្រោមនេះដើម្បីគ្រប់គ្រងអាការៈរបស់ពួកគេ៖
- រក្សាការទំនាក់ទំនងដោយបើកចំហរជាមួយគ្រូពេទ្យដើម្បីប្រាកដថា ការប្រកាច់របស់កូនអ្នកត្រូវបានគ្រប់គ្រងបានច្រើនបំផុតតាមតែអាចធ្វើទៅបាន
- ស្វែងរកជម្រើសនៃការព្យាបាលខុសៗគ្នាសម្រាប់កូនអ្នកដែលកំពុងតែមានជំងឺឆ្គួតជ្រូក
- លើកទឹកចិត្តគ្រូពេទ្យនៅសាលា និងបុគ្គលិកសាលាដើម្បីអប់រំពួកគេអំពីជំងឺឆ្គួតជ្រូក និងការសង្គ្រោះបឋមដែលសមស្រប៕