ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកគួរតែចាប់ឲ្យជាប់ក្នុងការអប់រំកូន។ តើមានអ្វីខ្លះទៅ?
- បើអ្នកចង់សរសើរកូនថាប្រលងបានពន្ទុល្អ អ្នកអាចឆ្លៀតពេលដែលមុនពេលពិសារបាយសរសើរបាន នោះកូននឹងសប្បាយចិត្តហើយខិតខំប្រឹងប្រែងបន្ថែមទៀត។ ដូចនេះ កូននឹងពូកែខ្លាំងក្នុងថ្ងៃអនាគតបាន។
- បើចង់អប់រំកូនឱ្យចេះធ្វើការងារផ្ទះ អ្នកត្រូវតែឱ្យគេចូលរួមធ្វើជាមួយអ្នក ព្រោះមានតែសកម្មភាពទេ ដែលអាចបង្រៀនគេឲ្យចេះបានពិតប្រាកដ។
- បើកូនធ្វើខុស អ្នកត្រូវតែទៅបន្ទប់កូននិយាយអប់រំគេ ព្រោះគេក៏ត្រូវការមុខមាត់ដែរ មិនត្រូវស្តីឱ្យគេនៅចំពោះមុខអ្នកផ្ទះទេ។ ការធ្វើបែបនេះ ជាការគោរព និងធ្វើឲ្យកូនក្លាយជាបុគ្គលដែលខ្លាំង។
- ការអប់រំមួយទៀត អ្នកអាចអប់រំនៅមុនពេលគេងដោយ អ្នកអាចសួរកូនពីរឿងដែលកូនបានធ្វើទាំងឡាយនៅថ្ងៃនេះ ហើយបើមានរឿងអ្វីដែលអ្នកយល់ថាមិនល្អ អ្នកអាចនិយាយប្រាប់គេតាមសម្រួល នោះកូននឹងអាចស្តាប់ចូលត្រចៀក៕