កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីវិធីមួយចំនួនក្នុងការជួយអ្នកឲ្យការពារ និងទប់ស្កាត់មិនឲ្យសម្រាលកូនមុនខែ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើមួយចំនួនដែលអ្នកមិនគួរពិសារនៅពេលដែលអ្នកមានផ្ទៃពោះ ព្រោះវាអាចធ្វើឲ្យអ្នកសម្រាលកូនមុនខែបាន។ តើមានផ្លែឈើអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកមានផ្ទៃពោះ មានផ្លែឈើមួយចំនួនដែលអ្នកគួរតែពិសារតិច ព្រោះបើអ្នកបរិភោគច្រើន វានឹងនាំផលវិបាកមកដល់អ្នក និងកូនក្នុងផ្ទៃ ម្យ៉ាងទៀតវាថែមទាំងងាយធ្វើឲ្យអ្នកសម្រាលកូនមុនខែទៀតផង ដូចនេះអ្នកមិនគួរពិសារផ្លែឈើមួយចំនួនដូចជា ៖ ឳឡឹក ក្រូចថ្លុង ក្រូចឃ្វិច ផ្លែគូរេន ល្ហុង និងប្រទាលកណ្តុយក្រពើជាដើម នៅពេលដែលអ្នកពិសារច្រើន វាអាចធ្វើឲ្យអ្នករលូតកូនក៏មានដែរ។
ចំណែកឯស្ត្រីដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅងាយប្រឈមមុខនឹងការសម្រាលមុនខែនេះណាស់ ដូចនេះអ្នកគួរតែកាត់បន្ថយការពិសារអាហារដែលហិរ ឬបំពងខ្លាញ់មួយចំនួន ម្យ៉ាងទៀតមិនត្រូវរួមភេទច្រើនឡើយនៅពេលដែលកំពុងតែមានផ្ទៃពោះ ជាងនេះទៅទៀតត្រូវតែសម្រាកឲ្យបានច្រើនជាងធ្វើការងារធ្ងន់ៗ ក្រៅពីនេះអ្នកក៏មិនត្រូវអោនចង្កេះច្រើនដែរ ព្រោះវាសុទ្ធតែអាចប៉ះពាល់ទាំងអស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)