មានសំណួរមួយសួរថា តើវាពិតទេដែលអ្នកអាចបង្កើនការលេបថ្នាំពន្យាកំណើតធម្មតាពីរដងជំនួសឲ្យការលេបថ្នាំគ្រាប់ពន្យាកំណើតបន្ទាន់ដើម្បីបង្ការការមានផ្ទៃពោះ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានការសិក្សាដ៏ល្អមួយអំពីការពន្យាកំណើតបន្ទាន់ ដែលវាតម្រូវឲ្យលេបថ្នាំគ្រាប់ពន្យាកំណើតធម្មតាក្នុងកម្រិតខ្ពស់ជាងធម្មតា ឬហៅថា Yuzpe Method ដែលវាផ្ទុកទៅដោយទាំង Progestin និង Estrogen។ ប៉ុន្តែវាមិនមែនជាវិធីសាស្រ្តដែលត្រូវធ្វើឡើយព្រោះវាអាចបង្កជាផលវិបាកកាន់តែច្រើន និងមិនសូវមានប្រសិទ្ធភាពជាងវិធីសាស្រ្តផ្សេងៗទៀតដូចជា៖
- Levonogrestrel
- Ulipristal Acetate
- Copper-releasing IUD កងដាក់ក្នុងស្បូន
វិធីសាស្រ្ត Yuzpe គួរតែប្រើប្រាស់បានតែនៅពេលអ្នកមិនអាចរកវិធីពន្យាកំណើតបន្ទាន់ដែលមានប្រសិទ្ធភាពខ្លាំងជាងនេះ និងគ្រូពេទ្យណែនាំបាន។ វាត្រូវបានគេប្រើប្រាស់យ៉ាងល្អបំផុតបំផុតក្នុងរយៈពេលបីថ្ងៃក្រោយពេលរួមភេទមិនបានការពាររួច។
ចំនួនថ្នាំដែលអ្នកនឹងត្រូវប្រើនោះគឺអាស្រ័យទៅតាមប្រភេទយីហោថ្នាំពន្យាកំណើតនោះដែរ។ វិថីសាស្រ្ត Yuzpe គឺមាន Ethinyl Estradiol ២០០ ម៉ៃក្រូក្រាម ដែលជាសមាសធាតុអ័រម៉ូនអេស្រ្តូជែនរបស់ថ្នាំគ្រាប់ពណ្យាកំណើត និង ប្រូជេស្តេរ៉ូន ១មីលីក្រាម ដែលយើងណែនាំជាប្រភេទថ្នាំ Levonorgestrel ខាងលើ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកគួរតែប្រើកម្រិតថ្នាំនេះជាពីរផ្សេងគ្នា ដោយដំបូងគឺពាក់កណ្តាលភ្លាមៗក្រោយពេលរួមភេទមិនបានការពារ (អាចបានរហូតដល់ ៥ថ្ងៃ) និងពាក់កណ្តាលទៀតនៅរយៈពេល ១២ម៉ោងក្រោយ។ ជាទូទៅវាត្រូវបានកេចាត់ទុកថាមានប្រសិទ្ធភាពប្រហែល ៧៥ភាគរយក្នុងការបង្ការការមានផ្ទៃពោះ ប៉ុន្តែវានឹងមិនបញ្ឈប់ ឬបង្កគ្រោះថ្នាក់ដល់ការមានផ្ទៃពោះទេបើសិនជាអ្នកមានផ្ទៃពោះហើយ។ វាក៏ប្រហែលជាធ្វើឲ្យចង្អោខ្លាំងដែរដោយសារតែចំនួនអ័រម៉ូនអេស្រ្តូជែនដែលបានលេបរួច៕