ប្រសិនជាកូនអ្នកចូលចិត្តញ៉ាំដៃរបស់គេ អ្នកអាចប្រើវិធី៤នេះ ដើម្បីបញ្ឈប់កូនកុំឲ្យញ៉ាំដៃគេទៀត។ តើមានវិធីអ្វីខ្លះទៅ?
1. នៅពេលដែលកូនញ៉ាំដៃ អ្នកគួរតែនាំកូនទៅមុខកញ្ចក់ ហើយឲ្យគេមើលខ្លួនគេ ដោយអ្នកអាចចម្អកគេថាអាក្រក់យ៉ាងណាពេលដែលគេខាំដៃរបស់ខ្លួន។ បន្ទាប់មក អ្នកអាចដកដៃកូនចេញ ហើយឲ្យគេមើលម្តងទៀត ហើយនិយាយសរសើរគេថា ពេលដែលគេមិនញ៉ាំដៃ គឺស្អាតណាស់។ ដូចនេះ កូនដែលចង់ស្អាត នឹងមិនបន្តញ៉ាំដៃទៀតទេ។
2. ប្រសិនជាអាច អ្នកអាចយកដីលើដៃកូនដាក់ក្នុងកែវពិសោធន៍មួយ ដោយឲ្យគេឃើញផ្ទាល់ពេលមេរោគកំពុងហែលក្នុងកែវពិសោធន៍នោះ។ នៅពេលដែលកូនមើលឃើញមានមេរោគមែន គេនឹងមិនញ៉ាំដៃទៀតទេ ព្រោះមេរោគទាំងនោះគួរឲ្យខ្លាច ដោយគេអាចមើលឃើញផ្ទាល់ភ្នែក។
3. អ្នកអាចសន្យាជាមួយកូន ដោយឲ្យរង្វាន់ដល់គេនៅពេលដែលគេអាចធ្វើបានមិនយកដៃដាក់ចូលមាត់។ នៅពេលដែលកូនអាចបានរង្វាន់មែន គេនឹងមិនញ៉ាំដៃទៀតទេ។
4. អ្នកអាចតែងឲ្យកូនប្រើដៃរបស់គេធ្វើនេះធ្វើនោះបាន ព្រោះនៅពេលដែលដៃគេរវល់ គេនឹងមិនយកដៃដាក់ចូលមាត់ឡើយ ដោយគេអាចបំភ្លេចបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះបាន ដើម្បីកុំឲ្យកូនញ៉ាំដៃដែលអាចនាំមេរោគចូលក្នុងរាងកាយពេញ៕