ជំងឺអ៊ុតស្វាយគឺជាការបង្ករោគដោយវីរុសមួយប្រភេទដែលឆ្លងខ្លាំង។ ខណៈពេលដែលអ្នកអាចជាពីជំងឺនេះទាំងស្រុងក៏ដោយ តែក្មេង និងមនុស្សធំខ្លះក៏ជួបផលវិបាកធ្ងន់ធ្ងរជាច្រើនដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់អ្នកជំងឺអេដស៍ និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយទៀតនោះគឺប្រឈមខ្លាំងបំផុត។ ផលវិបាកនៃជំងឺអ៊ុតស្វាយមានដូចជា៖
- រលាកសួត
- បញ្ហាហូរឈាម
- ការខ្សោះជាតិទឹក
- ការរលាក
- ការបង្ករោគលើខួរក្បាល ស្បែក ឆ្អឹង ឬសន្លាក់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បាក់តេរីឆ្លងចូលក្នុងចរន្តឈាម។
វ៉ាក់សាំងបង្ការជំងឺអ៊ុតស្វាយគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បង្ការអ្នក និងកូនអ្នកពីជំងឺនេះបាន៕