ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសំណួរមួយ ដោយមានចម្លើយ៣ ដែលអ្នកអាចជ្រើសរើស។ អ្នកអាចជ្រើសរើសរួច ហើយមើលចម្លើយនៅខាងក្រោមទៀត នឹងដឹងថានរណាមានអំណាច។ តើមានអ្វីខ្លះទៅ?
សំណួរ ៖ អ្នកជាកូនក្មេងម្នាក់ ម្តាយអ្នកចង់ឲ្យអ្នកទៅផ្ទះបងប្អូនជាមួយគាត់ តើអ្នកនឹងឆ្លើយបែបណាដាក់គាត់ទៅ?
ចម្លើយ ៖ A. ម៉ាក់ខ្ញុំដូចមិនសូវចង់ទៅសោះ
B. ដឹងហើយ ធុញណាស់
C. ចា រួចឡូវហើយម៉ាក់
ចម្លើយA
អ្នកជ្រើសរើសចម្លើយមួយនេះ ជាបុគ្គលដែលមានចរិតស្លូតបូត ដោយមិនហ៊ានតមាត់ជាមួយគូស្នេហ៍ឡើយ មានតែស្តាប់តាមគេតែប៉ុណ្ណោះ។ ប្រឆាំងក៏មិនហ៊ានដែរ ដោយអត់ធ្មត់ជានិច្ច។
ចម្លើយB
អ្នកដែលជ្រើសរើសយកចម្លើយមួយនេះ ជាបុគ្គលដែលអាចក្តាប់សង្សារក្នុងដៃអ្នកបានដោយមានវិធីក្នុងការទប់ទល់ជាមួយគូស្នេហ៍ ដោយមិនធ្វើឲ្យគេអាចជាន់អ្នកបានឡើយ។
ចម្លើយC
ប្រសិនជាអ្នកជ្រើសរើសចម្លើយមួយនេះ អ្នកអាចឲ្យគូស្នេហ៍អ្នកស្តាប់អ្នកនៅពេលខ្លះ ដោយមិនអ្នកដឹងទេថា អ្នកបានប្រើវិធីអ្វី។ និយាយរួម គូស្នេហ៍អ្នកមិនស្តាប់អ្នកគ្រប់ពេលឡើយ ប្រសិនជាអ្នកប្រើមិនត្រូវវិធី៕