ការរលាកក្រពះពោះវៀន ឬហៅថា Stomach Flu គឺជាការបង្ករោគមួយទៅលើក្រពះ និងពោះវៀន។ ថ្វីបើវាមានពាក្យថា Flu តែមិនមែនមានន័យថា មានក្រពះផ្តាសាយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគនៅក្រពះពោះវៀន នេះច្រើនតែបង្កឡើងដោយវីរុស ប៉ុន្តែវាក៏អាចបង្កឡើងដោយបាក់តេរី ឬប៉ារ៉ាសិតដែរ។
នៅពេលដែលអ្នកមានមេរោគក្នុងក្រពះ មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីជួយបំបាត់រោគសញ្ញាដូចជា៖
- ការសម្រាក៖ មនុស្សភាគច្រើនត្រូវការសម្រាករយៈពេលពីរបីថ្ងៃដើម្បីឲ្យជំងឺនេះអស់មួយជាតិរបស់វា
- ស្អំទឹកក្តៅ៖ ការស្អំទឹកក្តៅប្រហែលជាអាចជួយបំបាត់ការឈឺពោះបែបរមួលបាន
- ថ្នាំ Acetaminophen (Tylenol)៖ ចូរប្រើថ្នាំនេះដើម្បីបំបាត់ការឈឺ ឬក្តៅខ្លួន។ រឿងនេះត្រូវបានណែនាំឲ្យប្រើជំនួសថ្នាំអាស្ពីរីន ឬថ្នាំ Nonsteroidal Anti-inflammatory Drugs (NSAIDs) ដែលអាចបង្កទុក្ខទោសដល់ក្រពះបាន។
- ថ្នាំបំបាត់ការរាកដោយមិនបាច់មានវេជ្ជបញ្ជា៖ ថ្នាំប្រភេទ Loperamide Hydrochloride (Imodium) ឬ Bismuth Subsalicylate (Pepto-Bismol) អាចជួយបំបាត់ការរាករូសបាន។
- ប្រូបាយអូទិច៖ Lactobacillus Casei GG និងS Boulardii ប្រហែលជាមានប្រយោជន៍លើករណីរលាកក្រពះពោះវៀនខ្លះដែលបង្កឡើងដោយវីរុស ហើយអាចជួយដោះស្រាយការរាករូស។ យ៉ាអួរប្រហែលជាផ្ទុកទៅដោយប្រូបាយអូទិចប្រភេទនេះ។ ចូរជ្រើសរើសយ៉ាអួរមានជាតិខ្លាញ់ទាប ឬមិនមានជាតិខ្លាញ់បើសិនជាអ្នកមិនអាចញ៉ាំអាហារធ្វើពីទឹកដោះគោបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ថ្នាំបំប៉នជាតិស័ង្គសី៖ ថ្នាំប្រភេទនេះប្រហែលជាអាចបន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃការរលាកក្រពះពោះវៀន៕