ខួរឆ្អឹងគឺជាគ្រឿងផ្សំធ្វើម្ហូបដែលត្រូវបានប្រជាជនទូទាំងពិភពលោកនិយមចូលចិត្តញ៉ាំរយៈពេលរាប់ពាន់ឆ្នាំមកហើយ។ វាគឺជាប្រភេទឆ្អឹងស្ពោតដែលស្ថិតនៅចំកណ្តាលឆ្អឹង ហើយវាមានកំហាប់ច្រើនបំផុតក្នុងឆ្អឹងកងខ្នង ត្រគាក និងភ្លៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខួរឆ្អឹងផ្ទុកទៅដោយកោសិកាមេដែលអាចបង្កើតជាកោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស ឬប្លាកែត ដែលចូលរួមក្នុងការដឹកជញ្ជូនអុកស៊ីសែន ប្រព័ន្ធភាពស៊ាំ និងកំណកឈាម។ នៅស្រុកយើងគឺនិយមខាំខួរឆ្អឹងគោ ឬជ្រូកតែម្តង។
ថ្វីបើមិនមានការសិក្សាដោយផ្ទាល់វាយតម្លៃទៅលើឥទ្ធិពលនៃការញ៉ាំខួរឆ្អឹងក៏ដោយ តែការស្រាវជ្រាវជាច្រើនទៅលើសមាសធាតុរបស់វាគឺអាចធ្វើបានហើយ ជាពិសេសកូឡាជែន Glyciner, Glucosamine និង Conjugated Linoleic Acid តែម្តង។ ខាងក្រោមនេះគឺជាប្រយោជន៍ធំៗនៃការញ៉ាំខួរឆ្អឹង៖
ទ្រទ្រង់ដល់មុខងារសន្លាក់
សមាសធាតុជាច្រើនក្នុងខួរឆ្អឹងត្រូវបានគេគិតថាផ្តល់ប្រយោជន៍ខ្លាំងបំផុតដល់សន្លាក់។ ឧទាហរណ៍សារធាតុ Glucosamine គឺជាសមាសធាតុមួយដែលមានក្នុងឆ្អឹងខ្ចី ដែលវាច្រើនតែត្រូវបានប្រើប្រាស់ជាវិធីព្យាបាលធម្មជាតិសម្រាប់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ ដោយសារតែសមត្ថភាពរបស់វាអាចបន្ថយការរលាក និងការឈឺក្នុងសន្លាក់បាន។ កូឡាជែនអាចជួយទ្រទ្រង់ដល់ការផលិតរបស់ឆ្អឹងខ្ចីក្នុងសន្លាក់ សម្រាប់ថែរក្សាមុខងារសន្លាក់។
បន្ថយការរលាក
ថ្វីបើការរលាករយៈពេលខ្លីគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធការពាររបស់រាងកាយក៏ដោយ តែការរលាករ៉ាំរ៉ៃត្រូវបានគេគិតថាអាចជំរុញឲ្យមានជំងឺជាច្រើនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និងមហារីក។ សារធាតុ Glycine ដែលមានក្នុងខួរឆ្អឹងដែរនោះ មានសមត្ថភាពប្រឆាំងការរលាកយ៉ាងខ្លាំង ហើយក៏អាចបន្ថយការរលាកច្រើនក្នុងរាងកាយដែរ។ Conjugated Linoleic Acid (CLA) ក៏អាចបន្ថយសារធាតុបង្ករលាកជាច្រើនក្នុងឈាមផងដែរ។
ជំរុញដល់សុខភាពស្បែក
កូឡាជែនគឺជាប្រូតេអ៊ីនមួយប្រភេទដែលត្រូវបានគេរកឃើញក្នុងរាងកាយ ហើយក៏ដើរតួនាទីសំខាន់មួយក្នុងសុខភាពស្បែកផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាមួយដែលធ្វើទៅលើស្រ្តីចំនួន ៦៩នាក់បានរកឃើញថា ថ្នាំបំប៉នជាតិកូឡាជែន ២.៥ ទៅ៥ក្រាម អាចជួយពង្រឹងដល់ភាពយឺតរបស់ស្បែក និងការបង្គ្រប់ជាតិទឹកក្នុងខ្លួនបាន ព្រមទាំងបង្ការការខូចខាតស្បែក និងភាពចាស់របស់ស្បែកទៀត៕